© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះនាសង្វៀន BOOSTRONG KING OF POWER គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ PNN បានចូលមកដល់ការប្រកួតដណ្តើមពានរង្វាន់ BOOSTRONG ទម្ងន់ ៥៤ គីឡូក្រាមលើរូបមន្តម៉ារ៉ាតុងទៀតហើយដោយយើងមានបេក្ខភាពចូលរួមប្រកួតចំនួន ៤ នាក់គឺខ្មែរ ២ នាក់និងបរទេស ២ នាក់ដែលមកពី អ៊ីរ៉ង់ និង ប្រេស៊ីល។
ក្រោយពីចាប់ឆ្នោតវគ្គជម្រុះរួចមកលោកអ្នកនឹងបានឃើញការប៉ះគ្នារវាង ធន់ បូរី ប៉ះ លីអ៊ែនដ្រូ ដូក្លាស របស់ប្រេស៊ីល និង គឿម សុវណ្ណឃីម ប៉ះជាមួយ យ៉ារ៉ាសម៉ាឌី អារៀន មកពីអ៊ីរ៉ង់។ កីឡាករដែលឈ្នះនឹងត្រូវប្រកួតគ្នាដណ្តើមពានរង្វាន់ BOOSTRONG ទម្ងន់ ៥៤ គីឡូក្រាមនៅគូចុងក្រោយចំនួន ៥ ទឹក។
ដោយឡែកការប្រកួតគូមិត្តភាពអន្តរជាតិ ២ គូទៀតយើងមាន រិទ្ធ អារុណ នឹងត្រូវល្បងថ្វីដៃជាមួយកីឡាករ អ៊ែលខាលូហ្វី មហាម៉េត និង ឈុត សេរីវ៉ាន់ថង ប្រកួតជាំមួយ អាម៉ាឌី ម៉ាឌីន ។
កុំភ្លេចជួបគ្នានៅថ្ងៃសៅរ៍ ទី ១៥ ខែ មីនា ឆ្នាំ ២០២៥ នេះចូលរួមទស្សនាដោយសេរី នៅសង្វៀន PNN ព្រែកព្នៅ និងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង៥: ៣០នាទីរសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports រួមទាំងហ្វេសបុក BOOSTRONG! ។
ដោយ៖ chhoam