© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀន BOOSTRONG KING OF POWER គុនខ្មែរ បានធ្វើដំណើរចូលមកដល់សប្តាហ៍ថ្មីទៀតហើយដោយការប្រកួតចាប់ពីគូទី ១ ដល់គូទី ៥ ពោពេញដោយអ្នកចម្បាំងគុនខ្មែរដ៏មានសមត្ថភាពដែលនឹងធ្វើឲ្យបងប្អូនដែលជាអ្នកស្រឡាញ់ចូលចិត្តទស្សនាការប្រកួតគុនខ្មែរពិតជាអង្គុយលើកៅអីមិនជាប់។
ផ្តើមចេញពីគូពិសេសទី ១ ខាំ ពិសិដ្ឋ កូនសិស្សរបស់លោក បឺត ខាំ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់វ័យក្មេង ឡុង បញ្ញា ដែលជាកូនសិស្សរបស់លោក រីគី។ គូពិសេសទី ២ ធន់ គឹមទ្បុង ដែលជាសិស្សរបស់លោក ធន់សុភា ត្រូវប៉ះគ្នាជាមួយសិស្សលោក ហ៊ុច ចាន់រាជ គឺ បាឡាហៈ ចាន់រាជក៏ ខណៈដែលគូពិសេសទី ៤ គឺជាការប៉ះគ្នារវាង ហិត សុភាព កូនសិស្សរបស់គ្រូតា មាស សុគ្រី និង កីឡាករ ថុត ពៅពេជ្រ ដែលជាកូនសិ់ស្សរបស់ព្រិទ្ធាចារ្យគុនខ្មែរ ញូវ ម៉ាក់។
ងាកមកកាន់ការប្រកួតមិត្ដភាពអន្ដរជាតិនៅសប្តាហ៍នេះវិញឋិតក្នុងគូពិសេសទី ៣ នៃកម្មវិធី អេ ណារ័ត្ន នឹងត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ ផេតស៊ែតទ្បាន ភុំផាត់មួង ខណៈដែលគូឯកប្រចាំកម្មវិធីគឺជាការប្រជែងគ្នាយកជ័យជម្នះរវាង ធន់ សាក់ស៊ីន និងអ្នកប្រដាល់មកពីថៃ សារ៉ាវុធ ស.ស៊ុណាន់។
កុំភ្លេចជួបគ្នានៅថ្ងៃសៅរ៍ ទី ០៨ ខែ មីនា ឆ្នាំ ២០២៥ នេះចូលរួមទស្សនាដោយសេរី នៅសង្វៀន PNN ព្រែកព្នៅ និងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង៥: ៣០នាទីរសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports រួមទាំងហ្វេសបុក BOOSTRONG! ។
ដោយ៖ ស្រីមុំ