© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សម្រាប់បងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាគុនខ្មែរនឹងទួលបាននូវការជក់ចិត្តដិតអារម្មណ៍នៅថ្ងៃ អាទិត្យ ទី ០៩ ខែ មីនា នេះជាបន្តទៀតហើយដោយ PNN បានសហការគ្នាជាមួយក្រុមហ៊ុនស្រាបៀរ Ganzberg បានជ្រើសរើសកីឡាករខ្លាំងៗទាំងជាតិនិងអន្តរជាតិយកមកបញ្ចេញសមត្ថភាពប្រកួតរបស់ពួកគេ។
គូមិត្តភាពអន្តរជាតិដែលជាគូពិសេសទី ៣ គឺជាការប៉ះគ្នារវាងកីឡាករ ធន់ សុវណ្ណស្កាយ និងកីឡាករថៃ យ៉តផាយ៉ាក់ ផេតក្រៀងក្រៃ។ សុវណ្ណស្កាយ បាននិយាយរៀបរាប់ពីការហ្វឹកហាត់ត្រៀមខ្លួនប្រកួតយ៉ាងខ្ជាប់ខ្ជួននិងប្រុងប្រយ័ត្នដើម្បីចៀសវាងពីការថ្លោះធ្លោយដោយប្រការណាមួយ។ក្នុងនោះដែរ រីគី នរសុធី ក៏បានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អរៀបរយហើយដែរនៅក្នុងការប្រកួតជាមួយកីឡាករថៃ សឿភូខៅ ស.ស៊ុណាន់ ។
ក្រៅពីគូមិត្តភាពអន្តរជាតិទាំង ២ គូខាងលើយើងក៏ការប្រកួតមិត្ដភាពជាតិចំនួន ៣ គូទៀតដែរដែលមាន៖ គូទី១ គឺជាការប្រកួតគ្នារវាង ដែន វាសនា និង ខាំ ខ្លាពេជ្រ គូទី២ គឺជាការប៉ះគ្នារវាង ចន ប៊ុនថង និង ធន់ ចាន់សាល ខណៈដែលគូទី៤ ទ្បួ ធន់ ស៊ីយ៉ូន និង យួង ពិសិដ្ឋ។
សូមចូលរួមតាមដានព្រឹត្តិការណ៍ GANZBERG KUN KHMER Super Strike ដ៏អស្ចារ្យនេះនៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN