© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នេះគឺជាព្រឹត្ដិការណ៍ប្រកួតគុនខ្មែរ លំដាប់កំពូលប្រចាំឆ្នាំ ២០២៥ សប្តាហ៍ទី ២ ដែល PNN បានសហការណ៍ជាមួយ Ganzberg ក្រោមការសម្របសម្រួលនិងរៀបចំកីឡាករសមាជិកជំនាញនៃការប្រកួតដោយសហព័ន្ធកីឡាកគុនខ្មែរនឹងធ្វើការប្រកួតនៅក្រៅរាជធានីភ្នំពេញនៅថ្ងៃសៅរ៍ទី ០៨ ខែមីនា ឆ្នាំ ២០២៥ នេះចាប់ពីវេលាម៉ោង ៨:០០ នាទីតទៅនៅសួនច្បារក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកអ្នកនឹងបានទស្សនាការប្រកួតចំនួន ៦ គូដែលមានការប្រកួតមិត្តភាពជាតិចំនួន ៣ គូដែលមាន៖ ធន់ ចាន់ណា ប្រកួតជាមួយ ទ្បុង ខេត្ត, ខាំ សូរិយា ប្រកួតជាមួយ យុគ យក្សផ្លែ និង ចិត សុភី ប្រកួតជាមួយ សេត ចៅជូត។ ដោយឡែកសម្រាប់ការប្រកួតមិត្ដភាពអន្ដរជាតិ ខ្មែរ-អ៊ីរ៉ង់ វិញលោកអ្នកនឹងបានឃើញការប៉ះគ្នារវាង៖ ហ៊ីម សេរី ប្រកួតជាមួយ ចាវ៉ាត ម៉ូហ្សារហ្វារី, ខាំ ខ្លារាជ ប្រកួតជាមួយ សាមេ ម៉ូរ៉ាឌី និង ធន់ រិទ្ធី ប្រកួតជាមួយ ហូសេន ហ្វារ៉ាម៉ាស់។
នៅក្នុងព្រិត្តិការណ៍នេះរាល់អ្នកឈ្នះនឹទទួលបានទឹកប្រាក់មួយលានរៀលបន្ថែមពី Ganzberg ផងដែរ។ សូមចូលរួមតាមដានព្រឹត្តិការណ៍ដ៏អស្ចារ្យ GANZBERG Kun Khmer Idol Concert នៅក្នុង ហ្វេសបុក និងយូធូប PNN Sports និងហ្វេសប៊ុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN