© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
យុទ្ធនាការប្រកួតគុនខ្មែរដ៏កក្រើក អស្ចារ្យ GANZBERG IDOL KUN KHMER ដែលទទួលបានការចាប់អារម្មណ៍ពីពុកម៉ែបងប្អូននៅ តាកែវ កំពង់ធំ កំពង់ចាម និង ក្រចេះ អស់រយៈពេលបួនសប្តាហ៍ហើយនោះ ពេលនេះបានធ្វើដំណើរមកដល់ស្រុក បាធាយ ខេត្តកំពង់ចាមជាថ្មី នៅរាត្រីថ្ងៃសៅរ៍ទី ៥ ខែមេសា ឆ្នាំ ២០២៥ នេះចាប់ពីម៉ោង ៨ យប់តទៅ។
ការប្រកួតគូពិសេសៗចំនួន ៦ គូដែលមានការប្រជែងគ្នារវាងកីឡាករខ្មែរនិងកីឡាករខ្មែរចំនួន ៣ គូនិងការប្រកួតរវាងកីឡាករខ្មែរជាមួយកីឡាករបរទេស ៣ គូសុទ្ធសឹងតែជាការដណ្តើមទឹកប្រាក់មួយលានរៀលបន្ថែមលើតម្លៃខ្លួនដែលឧបត្ថម្ភដោយ GANZBERG ។
សម្រាប់ការប្រកួតគូទី១ ធន់ ចំណាប់ នឹងត្រូវប្រកួតជាមួយ ឆន ឈាងរ៉ាន់ ខណៈដែលគូទី២ ខាំ ចក្ររីន នឹងត្រូវសាកកណ្តាប់ដៃជមួយ ភក្តី ដាលីន ស្របពេលដែលគូទី៣គឺជាការប៉ះគ្នារវាង សេក ចៅជូត និង រិទ្ធី មាន់ព្រៃ។ រីឯការប្រកួតមិត្ដភាពអន្ដរជាតិវិញយើងមាន សំអឿន សុផា ប្រកួតជាមួយ សាចាត កាហ្សេមហ្សាដេស ជាគូទី ៤, គូទី៥គឺ យ៉េន ឌីណា និងល្បងថ្វីដៃជាមួយ សាចាត ម៉ាណាហ្វី ខណៈដែលគូបិទកម្មវិធីគឺជាការប្រកួតដ៏កក្រើករវាង វង្ស ណយ និង ហេម៉ាទីសាងប៊ីលី យូសេស។
សូមចូលរួមទស្សនាផ្ទាល់ដោយសេរីនៅទីតាំងខាងលើក៏ដូចជាតាមដានព្រឹត្តិការណ៍ GANZBERG Kun Khmer Idol Concert ដ៏អស្ចារ្យនេះតាមរយៈហ្វេសប៊ុក និងយូធូប PNN Sports និងហ្វេសប៊ុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN