© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជើងខ្លាំងគុនខ្មែរចំនួន ១០ រូបដែលមានទាំងកីឡាករស្រករមុននិងស្រករក្រោយទាំងកីឡាករជាតិនិងអន្តរជាតិត្រូវបាន GANZBERG និង PNN ក្រោមការគាំទ្រដោយសហព័ន្ធប្រដាល់គុនខ្មែរជ្រើសរើសមកប្រកួតចែកចេញជា ៥ គូនៅថ្ងៃអាទិត្រទី 23 មីនា នេះ។ ការប្រកួតគូមិត្តភាពជាតិទាំង ៣ គូមាន៖គូទី១ ធន់ ចាន់ស័ក្តិ ប្រកួតជាមួយ ទេស រតនា,គូទី២ រិទ្ធី បារាំង ប្រកួតជាមួយ ដែន ភក្តី និង គូទី៤ ពុយ ទ្បាយ ប្រកួតជាមួយ សៀង សេងហួរ។ សម្រាប់ការប្រកួតគូពិសេសទី ៣ ដែលជាការប្រកួតមិត្តភាពអន្តរជាតិ អ្នកប្រដាល់គុនខ្មែរ ខាំ ខ្លានាង បានត្រឡប់មកកាន់សង្វៀន PNN ជាថ្មីនឹងត្រូវប្រកួតជាមួយកីឡាករថៃ យ៉តវិធិយ៉ា លូកចៅម៉េសាយថង ដែលជាអ្នកប្រដាល់ដ៏លេចធ្លោម្នាក់នៅស្រុកកំណើតរបស់គេ។
គូទី ៥ ដែលជាគូឯកប្រចាំសប្តាហ៍ រិទ្ធ អារុណ គឺជាតួឯកដោយបានហ្វឹកហាត់ត្រៀមខ្លួនមកយ៉ាងដិតដល់ដើម្បីធ្វើការប្រកួតជាមួយកីឡាករថៃ ស៊ុពេីឆៃ កាំប៉ាន់មួយថៃ ដែលបានលើកឡើងមុនធ្វើដំណើរមកដល់ទឹកដីខ្មែរថាគេអន្ទះសារចង់ជួបជាមួយគូប្រជែងរបស់ខ្លួនជាខ្លាំង។
សូមចូលរួមតាមដានព្រឹត្តិការណ៍ GANZBERG KUN KHMER Super Strike ដ៏អស្ចារ្យនេះនៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN