© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
បើទោះបីជាកម្មពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងបានបញ្ចប់ទៅហើយក្តី ប៉ុន្តែពីកម្មវីធី CAMBODIA LITE Station នៅតែនាំអារម្មណ៍ហ្វេនៗទៅរីករាយជាមួយរមណីយដ្ឋានស្អាតៗ ប្លែកៗដដែលទេ ដោយនៅក្នុងសប្តាហ៍នេះទស្សនិកជននឹងបានជួបជាមួយវត្តមានរបស់តារាពីរដួងគឺកញ្ញា CHIWAWA និងលោក វុទ្ធា។
អ្វីដែលពិសេស សប្តាហ៍នេះពីកម្មវិធីនឹងទៅថតនៅទីតាំងរមណីយដ្ឋា ចងចាំលំហែរ នាខេត្តកំពត ដែលនៅទីនោះមានទេសភាពស្អាតៗ បរិយាកាសបែបរ៉ូមែនទិក នឹងអមទៅដោយសម្លេងរលកសមុទ្រ ខ្យល់ត្រសៀកៗ ធ្វើអោយស្រស់ស្រាយអារម្មណ៍ខ្លាំងតែម្តង។
ចំពោះវត្តមានរបស់តារាទាំងពីរដួងខាងលើ លោក យ៉ារ៉ូ ដែលជាអ្នកដំណើរការកម្មវិធីក៏មានសំនួរខ្លះៗដើម្បីសួរទៅកាន់ពួកគាត់ ដែលសំនួរទាំងនោះបែបលក្ខណៈសប្បាយៗ និងមិនធ្វើអោយទស្សនិកជនធុញទ្រាន់ឡើយ។ មិនត្រឹមតែបានសប្បាយជាមួយការចោទសួរបែបសប្បាយៗពី យ៉ារូ ប៉ុណ្ណោះទេ តារាទាំងពីរដួងក៏មានបទចម្រៀងពីរោះៗចែកជូនដល់ហ្វេនៗដែលបានទស្សនានៅទីតាំងផ្ទាល់ និងតាមគេហដ្ឋានផងដែរ។
កុំភ្លេចណា រង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ មុី វ៉ាន់ណែត