© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះហ្វេនៗនឹងទទួលបានអារម្មណ៍បែបផ្អែមល្ហែម ស្វីតៗ ជាមួយវត្តមានរបស់តារាកិត្តិយសនៅសប្តាហ៍រួមមានអ្នកនាង ប៉ាច គីមមួយ និងលោក សយ រតនៈ។ ដូចមហាជនបានដឹងហើយថាអ្នកនាង ប៉ាច គីមមួយ និង លោក សយ រតនៈ គឺជាស្វាមីភរិយា ដែលមានឈ្មោះបោះសម្លេងនៅលើវិថីសិល្បៈផ្នែកចម្រៀង ដែលពួកគាត់ទាំងពីរនាក់សុទ្ធតែមានទឹកដមសម្លេងក្រអួនក្រអៅ ទោះស្តាប់ក្នុងទម្រង់បែបណាក៏នៅតែពីរោះ។
វត្តមានរបស់អ្នកទាំងពីរនៅសប្តាហ៍នេះ កញ្ញា ពេជ្រ ច័ន្ទធីតា នឹងលើកជាសំនួរបែបសប្បាយៗ ហើយក៏មានសំនួរពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងដែលនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃនេះផងដែរ។ ហើយអ្វីដែលមិនអាចរំលងបាននោះគឺអ្នកទាំងពីរនឹងលើកយកបទចម្រៀងពីរោះៗជាច្រើនបទ មកបកស្រាយអោយហ្វេនៗបានទស្សនា និងស្តាប់កំសាន្ត ដែលបទចម្រៀងទាំងនោះសុទ្ធតែជាបទចម្រៀងល្បី បទចម្រៀងដែលស្តាប់មិនចេះជិនណាយ ជាពិសេសនៅពេលបានបកស្រាយជាមួយបទភ្លេងបែប Acoustic ទៀតនោះ កាន់តែធ្វើអោយបទចម្រៀងទាំងនោះពីរោះថែមមួយកម្រឹតទៀត។
ដូច្នេះបើចង់ដឹងថាអ្នកទាំងពីរលើកយកបទចម្រៀងអ្វីខ្លះនោះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត