© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួយគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពប្លែកៗ សប្បាយ ចែកជូនទស្សនិកជនទស្សនាមិនអោយមានភាពធុញទ្រាន់ នឹងបំបាត់ពីភាពនឿយហត់ពីការធ្វើការធ្វើផងដែរ។ ដោយឡែកសប្តាហ៍នេះ ទស្សនិកជន នឹងជួបជាមួយវត្តមានលោក Ranngo នឹងឡើងមករៀបរាប់ពីបទពិសោធន៍ជីវិតនៅលើវេទិកាអ្នកជិតខាង!
លោកRanngo បានរៀបរាប់ប្រាប់អ្នកជិតខាងថា មុនពេលដែលលោកបានចូលប្រឡងក្នុងកម្មវិធីRapper Fighter គឺលោកបានធ្វើការជាអ្នកសរសេរកូដ ព្រោះលោកមានជំនាយខាងផ្នែកIT។
លោកក៏បានបន្ថែមទៀតដែរថា ដោយសារតែអំឡុងពេលដែលលោកធ្វើការ លោកក៏មាននិស្ស័យស្រលាញ់ខាងផ្នែកសរសេរ ឬ និពន្ធផងដែរ ដូចច្នេះទើបលោកចង់ស្វែងរកអ្វីដែលថ្មី ហើយស្វែងរកខ្លួនឯងអោយឃើញថាខ្លួនមានជំនាញអ្វីអោយប្រាកដ។
លោកRanngo ក៏បានបន្តថា លោកចាប់ផ្តើមរកខ្លួនឯងឃើញ ហើយដឹងថាខ្លួនស្រលាញ់អ្វី ចង់ធ្វើអី ស្របពេលដែល លោកបានឃើញ សេចក្តីប្រកាសជ្រើសរើសបេក្ខភាពប្រឡង Rapper Fighter លោកក៏សម្រចចិត្តដាក់ពាក្យប្រឡង ហើយក៏នឹកស្មានថាបានជាប់ជាបន្តបន្ទាប់រហូតដល់វគ្គផ្តាច់ព្រ័ត្រដែរ ។
ចង់ដឹងថាលោកRanngo នឹងរៀបរាប់អ្វីបន្ថែមទៀត កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ