© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដូចដែលទស្សនិកជនបានដឹងស្រាប់ហើយ កម្មវីធី CAMBODIA LITE Station តែងតែផ្តល់ជូននូវភាពរីករាយ តាមរយៈការសំណេះសំណាលផ្សេងៗពីសំណាក់ពីធីករ ឬពិធីការនី ជាមួយវត្តមានតារាកិត្តិយសពីរដួងដែលត្រូវបានអញ្ជើញមកចូលរួម ហើយក៏មានការបកស្រាយបទចម្រៀងពីរោះៗជាច្រើនបទ អមទៅដោយភ្លេងបែប Acoustic ថែមទៀតផង។
រីឯសប្តាហ៍នេះពីកម្មវិធី CAMBODIA LITE Station ប្រហែលជាអាចនឹងធ្វើអោយទស្សនិកជនសម្រក់ទឹកភ្នែក ព្រោះតែអារម្មណ៍ពីរផ្សេងគ្នា ទីមួយគឺសម្រក់ទឹកភ្នែកដោយក្តីរំភើប និងទីពីរ ព្រោះតែអារម្មណ៍សោកសៅ ពីតារាកិត្តិយសដែល បាន និងកំពុង តែជួបប្រទះរបស់កញ្ញា កញ្ចនា និងកញ្ញា គុត្តា។ ការរៀបរាប់នោះ ពាក់ព័ន្ធទៅនឹងការតស៊ូរបស់អ្នកម្តាយ ការប្រៀនប្រដៅអប់រំកូន និងភាពកត្តញ្ញូដែលកូនមានចំពោះអ្នកម្តាយវិញដូចគ្នា។
នៅលើវេទិកា CAMBODIA LITE Station កញ្ញា កញ្ចនា បានរៀបរាប់ថា តាំងពីតូចមក អ្វីដែលអ្នកម្តាយផ្តល់អោយគឺការអប់រំទូន្មានប្រៀនប្រដៅកូន និងបង្រៀនអោយកូនធ្វើគ្រប់យ៉ាង ដោយមិនមានការទម្រើសកូនស្រីឡើយ។ រហូតដល់ពេលដែលកញ្ញាផ្តាច់ខ្លួនមករស់នៅតែម្នាក់ឯង ទើបកញ្ញា យល់ថាអ្វីដែលម្តាយខ្លួនធ្លាប់ប្រើ ធ្លាប់ស្តីបន្ទោស តាមពិតគឺជាមេរៀនជីវិតដែលមានតម្លៃមួយមិនអាចកាត់ថ្លៃបាន។
រីឯកញ្ញា គុត្តា វិញ កញ្ញា ពិតជានារីដែលមានភាពរឹងមាំខ្លាំងមែនទែន ជាមួយការពុះពារគ្រប់បែបយ៉ាង ដើម្បីអ្នកម្តាយរបស់ខ្លួន ដែលកំពុងតែមានជម្ងឺមហារីក។ រយៈប្រាំឆ្នាំកន្លងផុតទៅ ដែលអ្នកម្តាយរបស់កញ្ញា ត្រូវបានរោគដ៏កាចសាហាវនេះ រួមរិតកាយ ប៉ុន្តែកញ្ញាវ័យក្មេងរូបនេះ នៅតែមិនព្រមចុះចាញ់ តស៊ូគ្រប់បែបយ៉ាងក្នុងជីវិតអោយតែអាចថែររក្សារអ្នកម្តាយជាទីគោរពស្រឡាញ់បាន។
យ៉ាងណា នេះគ្រាន់តែជាការលើកឡើងខ្លះៗតែប៉ុណ្ណោះ បើចង់ជ្រាបកាន់តែច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី CAMBODIA LITE Station នៅរាត្រីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និង ផេក + YouTube ផ្លូវការ Cambodia Beer: https://www.youtube.com/channel/UCu8TG0JmrR4vBB9dGXE30JQ
ដោយ៖ មុី វ៉ាន់ណែត