© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជើងខ្លាំងគុនខ្មែរចំនួន ១០ រូបដែលមានទាំងកីឡាករស្រករមុននិងស្រករក្រោយទាំងកីឡាករជាតិនិងអន្តរជាតិត្រូវបាន GANZBERG និង PNN ក្រោមការគាំទ្រដោយសហព័ន្ធប្រដាល់គុនខ្មែរជ្រើសរើសមកប្រកួតចែកចេញជា ៥ គូនៅថ្ងៃអាទិត្រទី 23 មីនា នេះ។ ការប្រកួតគូមិត្តភាពជាតិទាំង ៣ គូមាន សារ៉ាយ រស្មី ប្រកួតជាមួយ ធន់ ពេជ្រ, ខាំ ពិសិដ្ឋ ប្រកួតជាមួយ រិទ្ធី អ៊ីចយ និង ម៉ុន ប៊ុនឈៀង ប្រកួតជាមួយ ធីម ម៉ៅ។
សម្រាប់ការប្រកួតគូពិសេសទី ៣ ដែលជាការប្រកួតមិត្តភាពអន្តរជាតិ អ្នកប្រដាល់គុនខ្មែរ ធន់ អៀនឡេង បានត្រឡប់មកកាន់សង្វៀន PNN ជាថ្មីនឹងត្រូវប្រកួតជាមួយកីឡាករថៃ អងលី ស៊ីតពូចៃ ដែលជាអ្នកប្រដាល់ដ៏លេចធ្លោម្នាក់នៅស្រុកកំណើតរបស់គេ។គូទី ៥ ដែលជាគូឯកប្រចាំសប្តាហ៍ ធន់ ស៊ីហាវ គឺជាតួឯកដោយបានហ្វឹកហាត់ត្រៀមខ្លួនមកយ៉ាងដិតដល់ដើម្បីធ្វើការប្រកួតជាមួយកីឡាករថៃ ផេតឧប៊ុន ស.សាទ្បាក់ឈីប ដែលបានលើកឡើងមុនធ្វើដំណើរមកដល់ទឹកដីខ្មែរថាគេអន្ទះសារចង់ជួបជាមួយគូប្រជែងរបស់ខ្លួនជាខ្លាំង។
សូមចូលរួមតាមដានព្រឹត្តិការណ៍ GANZBERG KUN KHMER Super Strike ដ៏អស្ចារ្យនេះនៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN