© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
យុទ្ធនាការប្រកួតគុនខ្មែរដ៏កក្រើក អស្ចារ្យ GANZBERG IDOL KUN KHMER ដែលទទួលបានការចាប់អារម្មណ៍ពីពុកម៉ែបងប្អូននៅ តាកែវ កំពង់ធំ និង កំពង់ចាម អស់រយៈពេលបីសប្តាហ៍ហើយនោះ ពេលនេះបានធ្វើដំណើរមកដល់ស្រុកស្នួល ខេត្តក្រចេះ ហើយនៅរាត្រីថ្ងៃសៅរ៍ទី ២២ ខែមីនា ឆ្នាំ ២០២៥ នេះចាប់ពីម៉ោង ៨ យប់តទៅ។
ការប្រកួតគូពិសេសៗចំនួន ៦ គូដែលមានការប្រជែងគ្នារវាងកីឡាករខ្មែរនិងកីឡាករខ្មែរចំនួន ៣ គូនិងការប្រកួតរវាងកីឡាករខ្មែរជាមួយកីឡាករបរទេស ៣ គូសុទ្ធសឹងតែជាការដណ្តើមទឹកប្រាក់មួយលានរៀលបន្ថែមលើតម្លៃខ្លួនដែលឧបត្ថម្ភដោយ GANZBERG ។ សម្រាប់ការប្រកួតគូទី១ ខាំ សូរិយា នឹងត្រូវប្រកួតជាមួយ ជ័យ គឹមហុងខណៈដែលគូទី២ ទ្បុង បូទ្បា នឹងត្រូវសាកកណ្តាប់ដៃជមួយ ថា សារុន ស្របពេលដែលគូទី៣គឺជាការប៉ះគ្នារវាង រិទ្ធី ភានសុផាត និង យុគ យក្សខួច។
រីឯការប្រកួតមិត្ដភាពអន្ដរជាតិវិញយើងមាន ឃីម ឌីម៉ី ប្រកួតជាមួយ ភេជមែន អ៊ែនសារី ជាគូទី ៤, គូទី៥គឺ សោម ពិសិដ្ឋ និងល្បងថ្វីដៃជាមួយ យ៉ូសេន ហ្វាថតហ៊្វត ខណៈដែលគូបិទកម្មវិធីគឺជាការប្រកួតដ៏កក្រើករវាង ឃីម បូរ៉ានិង ដានីញ៉ែល ណាស៊ីមែនតូ។
សូមចូលរួមទស្សនាផ្ទាល់ដោយសេរីនៅទីតាំងខាងលើក៏ដូចជាតាមដានព្រឹត្តិការណ៍ GANZBERG Kun Khmer Idol Concert ដ៏អស្ចារ្យនេះតាមរយៈហ្វេសប៊ុក និងយូធូប PNN Sports និងហ្វេសប៊ុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN