© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀន BOOSTRONG KING OF POWER គុនខ្មែរ បានធ្វើដំណើរចូលមកដល់សប្តាហ៍ថ្មីនៃខែមីនាហើយដោយការប្រកួតចាប់ពីគូទី ១ ដល់គូទី ៥ ពោពេញដោយអ្នកចម្បាំងគុនខ្មែរដ៏មានសមត្ថភាពដែលនឹងធ្វើឲ្យបងប្អូនដែលជាអ្នកស្រឡាញ់ចូលចិត្តទស្សនាការប្រកួតគុនខ្មែរពិតជាអង្គុយលើកៅអីមិនជាប់។
ផ្តើមចេញពីគូពិសេសទី ១ ខាំ ខ្លាថ័ន កូនសិស្សវ័យក្មេងរបស់លោក បឺត ខាំ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់វ័យក្មេង ធន់ ចាន់រ៉ា ដែលជាកូនសិស្សរបស់លោក ធន់ សុភា។ គូពិសេសទី ២ ថេន អាទិត្យ ក៏នឹងត្រូវប៉ះគ្នាជាមួយ ខន បូរី ខណៈដែលគូពិសេសទី ៤ គឺជាការប៉ះគ្នារាង រិទ្ធី សុជាតិ និង ប៊ុត សំរ៉ាច់។
ងាកមកកាន់ការប្រកួតមិត្ដភាពអន្ដរជាតិនៅសប្តាហ៍នេះវិញឋិតក្នុងគូពិសេសទី ៣ នៃកម្មវិធី ខេម ចាន់ នឹងត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ ថេបម៉ាំងកន ស៊ីតកងគៀត ខណៈដែលគូឯកប្រចាំកម្មវិធីគឺជាការប្រជែងគ្នាយកជ័យជម្នះរវាង ធន់ វណ្ណា និងអ្នកប្រដាល់មកពីថៃ តុំមឿងថង សាក់ថានី។
កុំភ្លេចជួបគ្នានៅថ្ងៃសៅរ៍ ទី ០១ ខែ មីនា ឆ្នាំ ២០២៥ នេះចូលរួមទស្សនាដោយសេរី នៅសង្វៀន PNN ព្រែកព្នៅ និងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង៥: ៣០នាទីរសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports រួមទាំងហ្វេសបុក BOOSTRONG! ។
ដោយ៖ chhoam