© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រោយពីបានចាញ់ការប្រកួតនៅក្នុងទឹកទី ២ នៅទីនេះកាលពីប៉ុន្មានសប្តាហ៍មុន នៅពេលនេះអ្នកប្រដាល់គុនខ្មែរ រិន សារដ្ឋ បានត្រឡប់មកកាន់សង្វៀន PNN ជាថ្មីនៅក្នុងកម្មវិធីប្រកួត GANZBERG Kun Khmer Super Strike នៅថ្ងៃ អាទិត្យ ទី ១៦ ខែ មីនា នេះដើម្បីស្តារមុខមាត់របស់ខ្លួនឡើងវិញ។ សារដ្ឋ នឹងត្រូវប្រកួតជាមួយកីឡាករថៃ កងទ្បាំភុង ក.ប្រាសិតជីម ដែលប្រាថ្នាចង់ឈ្នះអ្នកប្រដាល់គុនខ្មែររបស់យើងដែរ។
គូទី ៥ ដែលយើងចំណាំហៅថាជាគូឯកប្រចាំសប្តាហ៍ រីគី ខ្លឹមខ្មៅ គឺជាតួឯកដោយបានហ្វឹកហាត់ត្រៀមខ្លួនមកយ៉ាងដិតដល់ដើម្បីធ្វើការប្រកួតជាមួយកីឡាករថៃ ផេតរុង លូកយ៉ាម៉ ដែលបានលើកឡើងមុនធ្វើដំណើរមកដល់ទឹកដីខ្មែរថាគេអន្ទះសារចង់ជួបជាមួយគូប្រជែងរបស់ខ្លួនជាខ្លាំង។
ការប្រកួតគូមិត្តភាពជាតិ ៣ គូផ្សេងទៀតមាន រីគី សាទីម័រ ប្រកួតជាមួយ ភាន ដាវ៉ាន់, ប្រុស សំណាង ប្រកួតជាមួយ រឿង ប៊ុតតុង និង ធន់ ចាន់ធី ប្រកួតជាមួយ ជ័យយ័នតៈ ចាន់រាជ ។
សូមចូលរួមតាមដានព្រឹត្តិការណ៍ GANZBERG KUN KHMER Super Strike ដ៏អស្ចារ្យនេះនៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN