© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ កម្មវិធី CAMBODIA LITE Station នឹងវិលមកជួបទស្សនិកជនសារជាថ្មីម្តងទៀតហើយ ដោយមានវត្តមានរបស់តារាកិត្តិយសពីរដួងគឺលោក វិចិត្រ និងកញ្ញា ពេជ្រនី។ CAMBODIA LITE Station នៅសប្តាហ៍នេះនឹងធ្វើអោយអារម្មណ៍ទស្សនិកជនបានប្លែកភ្នែក ជាមួយការរៀបចំតុបតែងឆាកបែប Poll Party ដោយមានការរៀបចំអាហារបែបអឺរ៉ុប និងមានCAMBODIA LITE ត្រជាក់ៗ ធ្វើអោយអារម្មណ៍កាន់តែស្រស់ស្រាយ។
ដូចទស្សនិកជនបានដឹងហើយថា ជារៀងរាល់សប្តាហ៍ កញ្ញា ពេជ្រ ច័ន្ទធីតា តែងតែលើកជាសំនួរចាក់ដោតអារម្មណ៍តារាកិត្តិយស ហើយចម្លើយដែលទទួលបានមកវិញមានទាំងភាពរីករាយ មានទាំងកម្សត់ សម្រកទឹកភ្នែក ធ្វើអោយហ្វេនៗទស្សនាហើយទទួលបានអារម្មណ៍ដូចទៅនឹងអ្វីដែលតារាកិត្តិយសបានរៀបរាប់។
តួយ៉ាងដូចជានៅសប្តាហ៍នេះ កញ្ញា ពេជ្រ នី នឹងធ្វើអោយហ្វេនៗអួលដើមក ព្រោះតែកញ្ញាចង់ចាប់យកក្តីស្រម៉ៃខ្លួនឯង តែបែរជាមិនអាចមានពេលវេលាគ្រប់គ្រាន់ជាមួយនឹងអ្នកម្តាយទៅវិញ ធ្វើអោយអ្នកម្តាយមានអារម្មណ៍តូចចិត្ត និងបាននិយាយពាក្យចាក់ដោតអារម្មណ៍ជាមួយកញ្ញា ពេជ្រ នី ថែមទៀតផង។
ទស្សនិកជនចង់ដឹងទេថា តើកញ្ញា ពេជ្រ នី បាននិយាអ្វីខ្លះទៅកាន់អ្នកម្តាយជាទីស្រឡាញ់របស់កញ្ញា? ហើយតើអ្នកម្តាយនិយាយពាក្យបែបណាទើបធ្វើអោយ ពេជ្រ នី សម្រក់ទឹកភ្នែកបែបនេះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station នៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៨ដល់ម៉ោង៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និង ផេក + YouTube ផ្លូវការ Cambodia Beer: https://www.youtube.com/channel/UCu8TG0JmrR4vBB9dGXE30JQ
ដោយ៖ ម៉ី វ៉ាន់ណែត