© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃ អាទិត្យ ទី ០២ ខែ មីនា នេះ កាន់តែកក្រើកទៀតហើយសម្រាប់បងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាគុនខ្មែរ ដោយ PNN សហការគ្នាជាមួយក្រុមហ៊ុនស្រាបៀរ Ganzberg បានជ្រើសរើសកីឡាករខ្លាំងៗទាំងជាតិនិងអន្តរជាតិយកមកបញ្ចេញសមត្ថភាពប្រកួត។
គូមិត្តភាពអន្តរជាតិដែលជាគូពិសេសទី ៣ គឺជាការប៉ះគ្នារវាងកីឡាករ រិន សារដ្ឋ និងកីឡាករថៃ ផេតរុង លូកយ៉ាម៉។ សារដ្ឋ បាននិយាយពីក្តីនឹករឮករបស់ខ្លួនចំពោះសង្វៀនប្រដាល់ PNN ដែលខ្លួនបានខកខានមកជាយូរ ជាពិសេសគឺនឹករឮកដល់អ្នកគាំទ្រតែម្តង។
ក្នុងនោះដែរ សោម វិច្ឆ័យ ដែលជាម្ចាស់ខ្សែក្រវាត់ Boostrong ជាបុត្រសម្ព័ន្ធរបស់ Ganzberg នាពេលថ្មីៗនេះនឹងឡើងមកបង្ហាញសមត្ថភាពរបស់ខ្លួនជាមួយអ្នកប្រដាល់ថៃ អ៊ិចត្រា ស.ស៊ីរិឡាក់ ក្នុងនាមជាគូឯកប្រចាំកម្មវិធី។ វិច្ឆ័យ បានលើកឡើងថា ក្រោយពីសម្រាកបានជាច្រើនសប្តាហ៍ហើយដែរនោះ វាល្មមដល់ពេលហើយដែលរូបគេត្រូវមកប្រឡូកនៅលើសង្វៀនប្រកួតជាបន្ត។
ក្រៅពីគូមិត្តភាពអន្តរជាតិទាំង ២ គូខាងលើយើងក៏ការប្រកួតមិត្ដភាពជាតិចំនួន ៣ គូទៀតដែរដែលមាន៖ គូទី១ គឺជាការប្រកួតគ្នារវាង ដែន ភក្តី និង រីគី នីអាគមន៍ គូទី២ គឺជាការប៉ះគ្នារវាង ជ័យយ័នតៈ ចាន់រាជ ជាមួយនិង ប្រុស សំណាង ខណៈដែលគូទី៤ ទ្បួញ វ៉ាន់ឌី ត្រូវប្រកួតជាមួយ ធន់ ចាន់ធី។
ចូសូមលរួមតាមដានព្រឹត្តិការណ៍ GANZBERG KUN KHMER Super Strike ដ៏អស្ចារ្យនេះនៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN