© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះពីកម្មវីធី CAMBODIA LITE Station នឹងមានវត្តមានតារាចម្រៀងនារីពីរដួងគឺកញ្ញា ម៉ាម៉ា និងកញ្ញា នាង គន្ធា។ តារាទាំងពីរដួងនឹងនាំយកបទចម្រៀងពីរោះៗ បទចម្រៀងដែលកំពុងតែចាក់ដោតអារម្មណ៍ទស្សនិកជនមកបកស្រាយ ដោយមានការប្រគុំបទភ្លេងយ៉ាងពីរោះរណ្តំបែប Acoustic។
មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ពេជ្រ ច័ន្ទធីតា នឹងមានសំណួរជាច្រើនសួរទៅកាន់តារាកិត្តិយស ដែលសំនួរទាំងនោះនឹងធ្វើអោយទស្សនិកជនបានសើចសប្បាយថែមទៀតផង។ បើក្រឡេកទៅមើលការតុបតែងនៅសប្តាហ៍នេះ ទស្សនិកជននឹងបានត្រជាក់ចិត្តជាមួយនឹងទេសភាពសមុទ្រយ៉ាងស្រស់ស្អាត ស្អាប់បទចម្រៀងពីរោះ ញុំាអាហារជុំគ្នា ជជែកកម្សាន្តសប្បាយ អារម្មណ៍កើតទុក្ខទាំងឡាយនឹងរសាយអស់តែម្តង។
កុំភ្លេចទទួលយកភាពរីករាយនេះនៅយប់ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨ ដល់ម៉ោង ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និង ផេក + YouTube ផ្លូវការ Cambodia Beer:
https://www.youtube.com/channel/UCu8TG0JmrR4vBB9dGXE30JQ
ដោយ៖ មុី វ៉ាន់ណែត