© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលតែងតែពាំនាំយកអ្វីដែលថ្មីៗប្លែកៗមកចែកជូនទស្សនិកជនទស្សនាមិនអោយមានអារម្មណ៍ធុញទ្រាន់នោះឡើយ។ដោយឡែកសប្តាហ៍កាន់តែពិសេសជារាល់សប្តាហ៍ដោយការរៀបមានចេកអំបុក ដើម្បីចូលរួមពិធីបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែ ទាំងការរៀបចំឆាក នឹងការស្លៀកពាក់របស់តារាកិត្តិយស នឹងពិធីករពិធីការនី ពិតជាប្លែកភ្នែក! ។ វត្តមាន លោក រតនៈ ដែនដែលនឹងចាប់ដៃគូរជាមួយ កញ្ញា ដួងចាន់ សុភ័ក្ត្រានី នៅក្នុងក្រុម (ទឹកត្រឡាច) នឹងប្រកួតជា លោក លាង ឧត្តមនឹងចាប់ដៃគូរជាមួយ កញ្ញា អេង វ៉ាណងនៅក្នុងក្រុម (តែទឹកឃ្មុំ)។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ពន្យល់ពាក្យ , ហ្គេមទី២ ហាមងាកក្រោយ , ហ្គេមទី៣ នៅឯណា? និង ហ្គេមទី៤ version រៀបពណ៍ ។ ចំពោះហ្គេមទាំងបួននេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ