© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយ លីវ អ៊ីយូ ដែលជាកូនស្រីច្បងនៃគ្រួសារលីវរៀបការរួច នៅក្នុងគ្រួសារលីវបែរជាមានរឿងរញ៉េរញ៉ៃព្រោះតែលោកស្រីទីពីរអុកឡុក និងញុះញង់ ធ្វើអោយមានការយល់ច្រឡំជាច្រើនរឿង។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងនាំយករឿងដែលគេនិយាយមិនល្អពី អ៊ីយូ មកប្រាប់ដល់លោកម្ចាស់ធំថា អ៊ីយូ រៀបការចូលគ្រួសារ គូ មានចរឹតកាចឆ្នាស់ និងធ្វើបាបប្តី ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីទីពីរ ក៏បានរៀបចំល្បិចធ្វើបាបដល់លោកស្រីធំអោយលត់ជង្គង់នៅមុខព្រះដើម្បីសុំការអភ័យពីគ្រួសារ គូ ថែមទៀតផង។
ប៉ុន្តែក្រោយពេលដែល អ៊ីយូ មកដល់ផ្ទះ សភាពមិនដូចអ្វីដែលគ្រប់គ្នានិយាយឡើយ ព្រោះតែអ៊ីយូ បាននិយាយព្រមព្រៀងដាក់សន្យាជាមួយនឹង គួកជាសឺ ដែលជាស្វាមីអោយរៀបឬកអោយបានល្អ ដាច់ខាតមិនត្រូវអោយគ្រប់គ្នាមើលដឹងថាពួកគេរៀបការព្រោះតែរឿងយល់ច្រឡំឡើយ។ ចំណែកលោកស្រីធំវិញក្រោយលត់ជង្គង់នៅមុខព្រះអង្គ និងចម្លងច្បាប់ស្ត្រីសុំការលើកលែងទោសអោយកូនស្រី រឹតតែធ្វើអោយសភាពជម្ងឺកាន់តែធ្ងន់ធ្ងរឡើង រហូតធ្វើអោយ អ៊ីយូ បានដឹងច្បាស់ថាអ្នកស្រីទីពីរធ្វើបាបម្តាយរបស់នាងខ្លាំងប៉ុណ្ណា។
តើលោកស្រីទីពីរត្រូវប្រឈមនឹងអ្វីខ្លះ ក្រោយ អ៊ីយូ ដឹងថា ម្តាយនាងត្រូវរងទារុណកម្មបែបនេះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង គូស្នេហ៍ប្រែវាសនា ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១១ព្រឹកតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត