© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាគយប់នេះ ធីថាត់នឹងទម្លាយការពិតដល់ជេនអំពីទំនាក់ទំនងរវាងជេន និងលោកគ្រូពេទ្យរ៉ាម ថាអ្នកទាំងពីរមិនមែនជាឪពុក និងកូនឡើយ។ ធីថាត់បានយកក្រដាស់មួយសន្លឹកដែលបានបញ្ជាក់ថា ជេន គឺជាកូនចិញ្ចឹមរបស់លោកគ្រូពេទ្យរ៉ាមមកបង្ហាញដល់ជេន ព្រោះមិនចង់អោយជេនទៅពាក់ព័ន្ធនឹង RDK ប៉ុន្តែនាងមិនជឿឡើយ ព្រោះគិតថាមនុស្សដូចជាធីថាត់អាចធ្វើបានគ្រប់យ៉ាង។
បើទោះជានាងបដិសេធ និងមិនជឿធីថាត់យ៉ាងណា ប៉ុន្តែរឿងនេះធ្វើអោយនាងមិនអស់ចិត្តក៏បានចូលទៅក្នុងបន្ទប់ធ្វើការរបស់លោកគ្រូពេទ្យរ៉ាម ហើយក៏បានឃើញឯកសារមួយសន្លឹកដែលលោកគ្រូរ៉ាមបានលាក់ទុកនៅក្នុងទូដែក ដោយក្នុងក្រដាស់នោះពិតជាបានបញ្ជាក់ថាជេន មិនមែនជាកូនបង្កើតរបស់លោកគ្រូរ៉ាមឡើយ។
ក្រោយដឹងពីរឿងនេះធ្វើអោយជេនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយចង់ទៅជួបនឹងធីថាត់ដើម្បីសួរចង់ដឹងថាតើអ្នកណាដែលជាប៉ា និងម៉ាក់របស់នាង ប៉ុន្តែឃុនមិនអោយទៅជួបឡើយ ព្រោះខ្លាចជេនមានបញ្ហា។ សាច់រឿងជក់ចិត្តទាំងនេះ នឹងត្រូចាក់ផ្សាយនៅយប់នេះហើយ វេលាម៉ោង៩យប់ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ មុី វ៉ាន់ណែត