© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែល្អមើលទៀតហើយជាមួយរឿងភាគបូរាណចិន ព្រះច័ន្ទអស្តង្គត។ នៅថ្ងៃនេះទស្សនិកជននឹងបានទស្សនាជាមួយសាច់រឿងសង្គ្រាមរវាងបងប្អូនវិញម្តង គឺតាន់ថៃមីងឡាង និង តាន់ថៃជីង។ តាន់ថៃមីងឡាង បានប្រមូលប្រជាជនជាច្រើនម៉ឺននាក់ ដើម្បីយកមកធ្វើជាទាហ៊ានរបស់ខ្លួន ដើម្បីចូលទៅប្រយុទ្ធជាមួយនឹងតាន់ថៃជីង។ ក្នុងសង្គ្រាមប្រយុទ្ធនេះតាន់ថៃមីងឡាង បានផ្តេជ្ញាថានឹងយកឈ្នះតាន់ថៃជីងអោយទាល់តែបាន បើគេស្លាប់ តាន់ថៃជីងក៏មិនអាចរស់បានដូចគ្នា។
ចំណែកតាន់ថៃជីងទោះបីជាមានយុទ្ធសីល្ប៍ខ្លាំងពូកែពិតមែន ប៉ុន្តែពេលនេះគេកំពុងតែមានរបួសបេះដូង រឿងនេះធ្វើលេចលឺគ្រប់ទីកន្លែង ម្នាក់ៗបានគិតថាថៃជីងមិនអាចរស់នៅបានយូរទៀតឡើយ។ ព្រោះតែបែបនេះហើយទើបតាន់ថៃមីងឡាងឆ្លៀតឱកាសសម្រុកចូលទៅនគររបស់តាន់ថៃជីង ដោយបានសម្លាប់ទាហ៊ានអស់ជាច្រើននាក់ផងដែរ។តើសង្គ្រាមមួយនេះ អ្នកណាឈ្នះ អ្នកណាចាញ់? កុំរំលងអោយសោះណា រង់ចាំមើលពីលទ្ធផលទាំងអស់គ្នា។
រឿង ព្រះច័ន្ទអស្តង្គត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត