© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃសុក្រសប្តាហ៍នេះតន្ត្រី KIZZ Concert នឹងនាំអារម្មណ៍ទស្សនិកជនទៅជួបជាមួយនឹងវត្តមានតារាចម្រៀងបីដួង ដែលពួកគាត់សុទ្ធសឹងតែមានសម្លេងពីរោះ រីឯបទចម្រៀងដែលនឹងត្រូវលើកយកមកបកស្រាយនៅសប្តាហ៍នេះក៏សុទ្ធសឹងតែជាបទកំពុងតែចាក់ចំបេះដូងទស្សនិកជនដូចគ្នា។ តារាចម្រៀងទាំងនោះរួមមាន លោក កែវ វាសនា កញ្ញា សុខ សីឡាលីន និង កញ្ញា សោម មុនិនាថ។ ក្រៅពីបានស្តាប់បទចម្រៀងពីរោះៗពីសំណាក់តារាចម្រៀងល្បីៗទាំងនេះហើយ ទស្សនិកជនក៏នឹងបានទស្សនាជាមួយនឹងផ្ទាំងទស្សនីយភាពពិសេសដែលសម្តែងដោយក្រុម និលឯក ថែមទៀតផង។
អ្វីដែលកាន់តែពិសេសទៀតនោះ តន្ត្រី KIZZ Concert ក៏នៅតែបើកឱកាសអោយអ្នកទស្សនាដែលមានទេពកោសល្យសិល្បៈ មកបង្ហាញសមត្ថភាពផងដែរ។ រៀងរាល់ខែនឹងមានបេក្ខភាពមកបង្ហាញសមត្ថភាព ហើយមានឱកាសច្រៀងរួមគ្នាដោយផ្ទាល់ជាមួយតារាចម្រៀងអាជីព ហើយការប្រកាសស្វែងរកនិងជ្រើសរើសបេក្ខភាពមានសមត្ថភាពនឹងធ្វើឡើងតាមរយៈផ្ញើវីដេអូឃ្លីបសម្តែងរបស់សាម៉ីខ្លួនចូលមកប្រអប់សារទំព័រហ្វេសប៊ុក PNN TV Cambodia និងទំព័រហ្វេសប៊ុក KIZZ។
រៀងរាល់ខែក្រុមការងារផលិតកម្មវិធីនឹងជ្រើសយកបេក្ខភាព ៥ រូប ដើម្បីដាក់អោយបោះឆ្នោតតាមរយៈការបង្ហោះឃ្លីបវីដេអូទាំង៥ នៅលើផេក PNN TV Cambodia ។ បេក្ខភាព ដែលមានការគាំទ្រខ្លាំងជាងគេបំផុត ១រូប ក្នុងចំណោម៥រូប នឹងត្រូវជ្រើសអោយមានឱកាសច្រៀងដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្រ្តី KIZZ Concert ។ KIZZ Concert ផ្សាយផ្ទាល់រៀងរាល់ ថ្ងៃសុក្រ វេលាម៉ោង ១១:០០ ថ្ងៃត្រង់ ដល់ ម៉ោង ១រសៀល នៅលើកញ្ចក់ ទូរទស្សន៍ PNN និង លើហ្វេសប៊ុកផេក KIZZ៕
ដោយ៖ ម៉ី វ៉ាន់ណែត