© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីតន្ត្រី Ganzberg Uber Concert 2020 តែងតែបានអញ្ជើញតារាចម្រៀង តារាសម្តែងខ្មែរ និងបរទេសមកចូលរួមក្នុងកម្មវិធី ដើម្បីអោយទស្សនិកជនបានប្លែកភ្នែក និងប្លែកអារម្មណ៍ ជាពិសេសអាចបន្ធូអារម្មណ៍តានតឹងរយៈពេលពេញមួយសប្តាហ៍។ មិនខុសពីសប្តាហ៍មុនៗឡើយពីកម្មវិធី នឹងអញ្ជើញតារាចម្រៀងល្បីៗមកចូលរួមក្នុងកម្មវិធីមានដូចជាអ្នកនាង ពេជ្រ សោភា អ្នកនាងនឹងលើកយកបទចម្រៀងចំនួនប្រាំបទដែលជាបទរបស់អ្នកនាងផ្ទាល់មានទាំងបទចាស់និងបទថ្មី។
ក្រៅពីនោះក៏នៅមានលោក គង់ ចម្រើន កញ្ញា កែវ សុបញ្ញា កញ្ញា ស៊ីន ស៊ីន និងកញ្ញា ផេន ខេក រួមជាមួយក្រុម Latin Columbian & Saxophonist Olha។វត្តមានរបស់ក្រុម Latin Columbian & Saxophonist OIha នឹងបង្ហាញជូនជាមួយបទចម្រៀងជាច្រើនបទ រួមជាមួយការបង្ហាញជូននូវឈុតពិសេសធានាប្លែកភ្នែកសម្រាប់ទស្សនិកជន។
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Ganzberg Uber Concert 2020 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០យប់តទៅ។
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត