© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សង្វៀន GANZBERG Kun Khmer Super Strike បានឈានដល់សប្ដាហ៍ថ្មីមួយទៀតហើយនាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកពីរគូ និងការប្រកួតគុនខ្មែរប៉ះគុនខ្មែរយ៉ាងជក់ចិត្តចំនួនបីគូបន្ថែមទៀតផងដែរ។ កំពូលជើងខ្លាំងដែលនឹងមកបញ្ចេញស្នៀតគុនអង្រួនសង្វៀន PNN ក្នុងការប្រកួតមិត្តភាពអន្តរជាតិនាប្ដាហ៍នេះមានដូចជា ជើងខ្លាំងគុនខ្មែរល្អកែងគីឡូធ្ងន់មកពីក្លិបប្រដាល់បញ្ជាការដ្ឋានទ័ពពិសេស កីឡាករ វង្ស វិឆ័យ នឹងត្រូវប៉ះម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃ ថាក់ឡេថង ស.ថាណាផេត ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៧១គីឡូក្រាម រីឯអ្នកប្រដាល់ចិត្តសឿងកណ្ដាប់ដៃធ្ងន់ ធន់ សាក់ស៊ីន របស់សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទនឹងត្រូវជួបជើងខ្លាំងមកពីប្រទេសថៃ តុំមឿងថង សាក់ថានី ដែលការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៥៧គីឡូក្រាម។ ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរប្រាំទឹក ក្នុងមួយទឹកមានរយៈពេលបីនាទី។
ចំណែកឯការប្រកួតយ៉ាងជក់ចិត្តលក្ខណៈមិត្តភាពគុនខ្មែរបីគូផ្សេងទៀតនោះមាន នូវ វ៉ាន់នី របស់ក្លិបបញ្ជាការដ្ឋានទ័ពពិសេសប្រកួតជាមួយ ធន់ វិស្ណុ របស់សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ចំណែកឯអ្នកប្រដាល់វ័យក្មេង ទេព ស៊ីនួនរបស់ក្លិបប្រដាល់ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ប្រកួតជាមួយ ខន បូរី មកពីក្លិបបប្រដាល់ពន្លឺវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ ខណៈដែលធន់ ចំណាប់មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ប្រកួតជាមួយឌុន សារ៉ាវ៉ាន់មកពីក្លិបប្រដាល់អេភូថងគុនខ្មែរ។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក, ទំព័រយូធូប PNN Sports និងហ្វេសបុក Beer Ganzberg។ ម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ ក្រុមកាងារកីឡាPNN