© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តាំងពីដើមមក ទស្សនិកជនប្រហែលជាឆ្ងល់ហើយ ថាហេតុអី្វបានជាឡាដាកនយកអ្នកដែលមានជម្ងឺមហារីកមកពិសោធន៍ ជាមួយនឹងថ្នាំដែលកំពុងតែស្រាវជ្រាវ។ នៅយប់នេះគ្រប់យ៉ាងនឹងត្រូវលាតត្រដាងពីមូលហេតុពិតប្រាកដដែលនាងព្រមសម្លាប់អ្នកគ្រប់គ្នា ព្រោះតែនាងចង់ព្យាបាលកូនប្រុសដែលមានជម្ងឺមហារីកខួរក្បាល និងមហារីកឈាម។ ជាការពិតណាស់ គ្រប់គ្នាដែលមិនបានដឹងពីរឿងនេះ តែងតែគិតថាឡាដាកន គឺជាទេពអប្សរចិត្តធម៍ ដែលព្រមជួយព្យាបាលអ្នកដែលកើតជម្ងឺមហារីក ថែមទាំងឧបត្ថម្ភជាប្រាក់អោយថែមទៀតផង ប៉ុន្តែអ្នកទាំងនោះមិនបានដឹងទេថានៅពីក្រោយរូបភាពបរិសុទ្ធទាំងនេះឡាដាកនចិត្តខ្មៅ អាក្រក់ប៉ុណ្ណាដើម្បីកូនប្រុសរបស់ខ្លួននោះ។
ចំណែកធីថាត់ ដែលជាកូនប្រុសចិញ្ចឹមរបស់ឡាដាកន ក្រោយបានដឹងពីរឿងនេះ គេពិតជាស្មុគស្មាញចិត្តខ្លាំងណាស់ ព្រោះមិនដឹងថាម្តាយចិញ្ចឹមគេជាមនុស្សអាក្រក់បែបនេះ ប៉ុន្តែទោះបីជាបែបណា ធីថាត់ នៅតែដឹងគុណចំពោះឡាដាកនដដែលព្រោះយល់ថាម្តាយចិញ្ចឹមនេះគឺជាអ្នកមានគុណធំធេងណាស់ចំពោះគេ។ តើឡាដាកនអាចសម្រេចបំណងព្យាបាលកូនប្រុសរបស់ខ្លួនបានដែរទេ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ដុកទ័រស៊ើបអង្កេត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត