© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃសៅរ៍ទី ២១ ធ្នូនេះតាមរយៈកម្មវិធីប្រកួតកីឡាប្រដាល់ Boostrong King of Power គុនខ្មែរ លោកអ្នកនឹងបានទស្សនាឈុតឆាកប្រកួតដ៏កក្រើកសង្វៀនរវាងអ្នកប្រដាល់កម្ពុជាសាកល្បងសមត្ថភាពគ្នាជាមួយអ្នកប្រដាល់ថៃសម្រាប់ការប្រកួតគូពិសេសទី 3 និងគូពិសេសទី 5
ថេបម៉ាំកន ដែលមានរហ្សនាមថា នាគទេព គឺជាកីឡាករជើងខ្លាំងរបស់ ថៃ មួយរូបបាននិយាយឲ្យដឹងថាគេចូលចិត្តការប្រកួតកីឡាគុនខ្មែរជាមួយអ្នកប្រដាល់ កម្ពុជា ហើយការប៉ះគ្នាជាមួយ ធន់ សាក់ស៊ីន ទៀតសោតវាកាន់តែធ្វើឲ្យគេមានអារម្មណ៍ថាបានជួបជាមួយរបស់ពិត។ ជាមួយគ្នានេះដែរ ថេបម៉ាំកន ក៏បានលើកឡើងថាគេបានប្រុងប្រៀបខ្លួនមកយ៉ាល្អហើយដែរ។
រីឯកីឡាករ ថៃ ម្នាក់ទៀតគឺ ភុងសិរិ ក៏ជាបេក្ខភាពមកល្បងថ្វីដៃជាមួយ ម៉ឺន ដា ក្នុងថ្ងៃតែមួយនេះដែរ។ ភុងសិរិ បាននិយាយថានេះជាលើកទី 1 ហើយដែលគេបានមកប្រកួតនៅសង្វៀន PNN បើទោះនេះគឺជាលើកដំបូងរបស់គេសម្រាប់ការប្រកួតនៅទីនេះក្តីក៏គេរំពឹងថាអាចប្រកួតតទល់បានស្វាហាប់និងមិនភ័យព្រួយអ្វីឡើយពេលប៉ះជាមួយកីឡាករ កម្ពុជា របស់យើង។
ក្រៅពីការប្រកួតគូអន្តរជាតិ ខ្មែរ-ថៃ ទាំងពីរគូខាងលើយើងក៏មានការប្រកួតគ្នារវាងកីឡាករ កម្ពុជា និង កម្ពុជា ចំនួន 3 គូផ្សេងដែរគឺ ភី សុផេត ប្រកួតជាមួយ សេក គឹមហាក់, យុគ យក្សខួច ប្រកួតជាមួយ ឡុង សំណាង និង នូវ ស៊ីណាន ប្រកួតជាមួយ ធន់ ស៊ីយ៉ូន។
ដើម្បីលើកទឹកចិត្តដល់ប្អូនៗកីឡាករគុនខ្មែររបស់យើង សូមបងប្អូនចូលរួមទស្សនាផ្ទាល់ឲ្យបានកាន់តែច្រើនបន្ថែមទៀតនាល្ងាចថ្ងៃសៅរ៍នេះចាប់ពីវេលាម៉ោង 4:30 នាទីតទៅ។ លោកអ្នកមកទស្សនាផ្ទាល់ក៏អាចមានសំណាងឈ្នះរង្វាន់អនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពី Boostrong ផងដែរ។
ដោយ៖ chhoam