© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពថ្មីៗ ប្លែកៗ ចែកជូនទស្សនិកជនទស្សនា មិនអោយមានការធុញទ្រាន់នោះឡើយ ! យ៉ាងណាមិញ សប្តាហ៍នេះ វត្តមានបុរសសង្ហា លោកឃុន នឹងឡើងមកដើម្បីរៀបរាប់ ពីបទពិសោធ នឹងជីវិតនៅលើវេទិកាអ្នកជិតខាង !
លោកឃុនបានរៀបរាប់ប្រាប់អ្នកជិតខាងថា ជីវិតរស់លោកក៏មិនសូវជាជួបរឿងលំបាកអ្វីនោះឡើយ ហើយលោកក៏ធ្លាប់មានស្នេហា តាំងពីលោកមានអាយុ ដប់ប្រាំបីឆ្នាំមកម្ល៉េះ តែស្នេហារបស់លោកហាក់មិនសមប្រកប ក៏បានចែកផ្លូវគ្នាដើរ រហូតមកដល់ពេលនេះ លោកឃុន ក៏មិនទាន់បញ្ជាក់ច្បាស់នៅឡើយថា លោកមានស្នេហាទៀតឬយ៉ាងណា!
បើក្រឡេកមកមើលភាពជោគជ័យក្នុងវិស័យសិល្បៈរបស់លោកវិញ គឺលោកឃុនទម្រាំឈានមកដល់ចំណុចនេះ លោកមានការលំបាក នឹងតស៊ូជាខ្លាំងជាមួយនឹងអាជីពមួយនេះ ! លោកបានបន្ថែមទៀតដែរថា សម្រាប់ដៃគូរស្នេហាដែលលោកធ្លាប់បានឆ្លងកាត់មក គឺលោកតែងតែយកចិត្ត នឹងតាមដៃគូរច្រើន នឹងស្របតាមការសម្រេចចិត្តរបស់ដៃគូរជានិច្ច។
ចង់ដឹងថាតើលោក ឃុន នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ