© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពដ៏សប្បាយរីករាយ ថ្មីៗ ប្លែក ចែកជូនទស្សនិកជន ទស្សនាមិនអោយធុញទ្រាន់នោះឡើយ ! ដោយឡែកសប្តាហ៍នេះ កាន់តែពិសេស ជាមួយវត្តមានបវរកញ្ញាល្បីឈ្មោះគឺកញា ផន ស្រីពី ដែលនឹងឡើងមករៀបរាប់ពីជីវិតនៅក្នុងវិស័យ បវរកញ្ញានៅលើវេទិការអ្នកជិតខាង !
កញ្ញាស្រីពីបានរៀងរាប់នៅលើវេទិការអ្នកជិតថា កញ្ញាស្រលាញ់ខាងសិល្បៈតាំងពីតូចមក គឺផ្នែកចម្រៀងហើយក៏ធ្លាប់បានប្រឡងចម្រៀងកាលពីក្មេងផងដែរ ! តែបន្ទាប់ពីកញ្ញាធំឡើង ឃើញថាកញ្ញាមានសម្រស់ស្រស់សោភា ក៏ស្រាប់តែអ្នកម៉ាក់គ្រាំអោយឡើងប្រឡើងបវរកញ្ញា នឹងជួយគ្រាំទ្រ និងផ្គត់ផ្គង់គ្រប់បែបយ៉ាង រហូតមកដល់ពេលនេះ ដែលកញ្ញាបានពាក់ម្កុដយ៉ាងស្រស់ស្អាត ព្រមទាំងបានបង្ហាញសមត្ថភាពនៅឆាកអន្តរជាតិផងដែរ !
កញ្ញាបានបន្ថែមទៀតដែរថា ទម្រាំតែកញ្ញាបានមកដល់សព្វថ្ងៃនេះ គឺកញ្ញាបានឆ្លងកាត់ការលំបាកច្រើន នឹងមានឧបសគ្គច្រើន តែកញ្ញាតស៊ូឆ្លងកាត់ការលំបាកមួយនេះរហូតបានជោគជ័យ ធ្វើអោយគ្រប់គ្នាមានមោទនភាពលើកញ្ញាជាខ្លាំង !
ចង់ដឹងថាតើកញ្ញា ផន ស្រីពី នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ