© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃ អាទិត្យ ទី 15 មិថុនា នេះ កាន់តែកក្រើកទៀតហើយសម្រាប់បងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាគុនខ្មែរ ដោយ PNN សហការគ្នាជាមួយក្រុមហ៊ុនស្រាបៀរ Ganzberg បានជ្រើសរើសកីឡាករខ្លាំងៗទាំងជាតិនិងអន្តរជាតិយកមកបញ្ចេញសមត្ថភាពប្រកួត។
គូមិត្តភាពអន្តរជាតិដែលជាគូពិសេសទី 3 នាសប្តាហ៍នេះគឺជាការប៉ះគ្នារវាងកីឡាករ ពុយឡាយ និងកីឡាករអ៊ីរ៉ង់ យ៉ាសដានី យ៉ាហ្សា។ ពុយឡាយ បាននិយាយពីក្តីនឹករឮករបស់ខ្លួនចំពោះសង្វៀនប្រដាល់ PNN ដែលខ្លួនបានខកខានមួយរយៈថាការវឹលមកវិញនាពេលនេះរូបគេនឹងមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។
ក្នុងនោះដែរ រីគី ខ្លឹមខ្មៅ ដែលជាសិស្សរបស់សាលាគុនខ្លារខិនមានឬទ្ធបានលើកឡើងថា ក្រោយពីសម្រាកពីការប្រកួតជាច្រើនសប្តាហ៍ហើយដែរនោះ ពេលនេះវាល្មមដល់ពេលហើយដែលរូបគេត្រូវមកប្រឡូកនៅលើសង្វៀនប្រកួតជាបន្តហើយ ជាពិសេសគេនឹងផ្តួលកីឡាកររបស់ ម៉ារ៉ុក អាធូអៃឡា ឲ្យទាល់តែបាន។
ក្រៅពីគូមិត្តភាពអន្តរជាតិទាំង 2 គូខាងលើយើងក៏ការប្រកួតមិត្ដភាពជាតិចំនួន 3 គូទៀតដែរដែលមាន៖ ខាំ មេឃា ប្រកួតជាមួយ ឃុន ទ្បៃ។ លន់ គឹមហ័រ ប្រកួតជាមួយ ធន់ ប៊ុនធឿន និង ធន់ អៀនទ្បុង ប្រកួតជាមួយ ទ្បូញ វ៉ាន់ឌី។ សូមចូលរួមតាមដានព្រឹត្តិការណ៍ GANZBERG KUN KHMER Super Strike ដ៏អស្ចារ្យនេះនៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN