© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រោយពីបែកពីសង្វៀនព្រែកព្នៅមួយរយៈ ផៃ លីហេង បានត្រឡប់មកប្រកួតនៅទីនេះវិញហើយដោយរូបគេបានបង្ហាញពីការនឹករលឹកដល់ទីលានប្រកួតមួយនេះនិងអ្នកគាំទ្រជាខ្លាំង។ សម្រាប់ការប៉ះគ្នាជាមួយកីឡាករ អ៊ីរ៉រ៉ាស៊ី ហ្គាបាលូ អ្នកប្រដាល់របស់ក្លឹបនាគរាជចតុមុខម្នាក់នេះមិនបានបង្ហាញអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះគេបានហ្វឹកហាត់ត្រៀមខ្លួនប្រកួតជាប្រចាំរួចមកហើយ ហើយក៏បានដាស់តឿនឲ្យគូប្រកួតរបស់ខ្លួនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។
គូមិត្តភាពអន្តរជាតិដែលជាគូពិសេសទី ៥ គឺជាការប៉ះគ្នារវាងកីឡាករ ធន់ ម៉េងហុង និងកីឡាករអ៊ីរ៉ង់ អ៊ីសាខាប។ ម៉េងហុង បាននិយាយរៀបរាប់ពីការហ្វឹកហាត់ត្រៀមខ្លួនប្រកួតយ៉ាងខ្ជាប់ខ្ជួននិងប្រុងប្រយ័ត្នដើម្បីចៀសវាងពីការថ្លោះធ្លោយដោយប្រការណាមួយនិងទទូចឲ្យកីឡាករបរទេសម្នាក់នេះប្រកួតឲ្យមានភាពស្វាហាប់ជាសវាងការដើរថយក្រោយដែលធ្វើឲ្យអ្នកគាំទ្រមានការជិនណាយ។
ក្រៅពីគូមិត្តភាពអន្តរជាតិទាំង ២ គូខាងលើយើងក៏ការប្រកួតមិត្ដភាពជាតិចំនួន ៣ គូទៀតដែរដែលមាន៖ គូទី១ គឺជាការប៉ះគ្នារវាង ធន់ សារពេជ្រ និង វិបុល ចៅវ៉ាំងដឺ។ គូទី២ ខាំ ពិសិដ្ឋ ប្រកួតជាមួយ យ៉េន រ៉ែន និង គូទី៤ មាស ណាឃីម ត្រូវប្រកួតជាមួយ ធន់ ចំណាប់។
សូមចូលរួមតាមដានព្រឹត្តិការណ៍ GANZBERG KUN KHMER Super Strike ដ៏អស្ចារ្យនេះនៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់នៅថ្ងៃអាទិត្យទី ២២ ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN