© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍ថ្មីនេះពីកម្មវិធី CAMBODIA LITE Station នឹងមានវត្តមានតារាប្រុសមានទឹកដមសម្លេងពីរោះ រូបរាងក៏សង្ហា ដែលមកបង្ហើរសំនៀងយ៉ាងពីរោះរណ្តំចិត្តនោះគឺលោក P’Sand និងលោក នូ ឧសភា។ តារាកិត្តិយសទាំងពីរដួងនឹងត្រូវមកប៉ះជាមួយនិងពិធីករលោក យ៉ារ៉ូ ដែលគ្រប់គ្នាដឹងហើយថា លោក យ៉ារ៉ូ ជាពិធីករដែលមានវោហាស័ព្ទមិនចេះរីងស្ងួត ជាពិសេសគឺពាក្យពេចន៍ដែលពោរពេញទៅដោយសំណើចតែម្តង ពេលដែលបានមកប៉ះជាមួយនឹងតារាកិត្តិយសទាំងពីរដួងកាន់តែញុំាងបរិយាកាសទាំងមូលអោយមានភាពសប្បាយរីករាយទ្វេដង។
CAMBODIA LITE Station សប្តាហ៍នេះ នឹងនាំអារម្មណ៍ទស្សនិកជនទៅទទួលយកភាពស្រស់ស្រាយតាមរយៈទេសភាពស្រស់ស្អាតនៃរមណីយដ្ឋានឧទ្យានជាតិគីរីរម្យ។ ទេសភាពដ៏ស្រស់ស្អាតបែបនេះ ក៏បន្ថែមជាមួយនឹងការបកស្រាយបទចម្រៀងជាច្រើនបទ ដែលមានការប្រគំតន្ត្រីបែប Acoustic យ៉ាងពីរោះ កាន់តែធ្វើអោយបរិយាកាសទាំងមូលពោរពេញទៅដោយស្នាមញញឹម និងអារម្មណ៍រីករាយ។ កុំភ្លេចណា រង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ វ៉ាន់ណែត