© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
បរិយាកាសដ៏សែនរ៉ូមែនទិក អមទៅដោយបទចម្រៀងពីរោះៗ នឹងបង្ហាញនៅក្នុងកម្មវិធី `CAMBODIA LITE Station នៅសប្តាហ៍នេះ។ សប្តាហ៍នេះពីកម្មវិធីនឹងនាំអារម្មណ៍ទស្សនិកជនទៅទស្សនាជាមួយនឹងការបកស្រាយបទចម្រៀងពីរោះៗ ការសំណេះសំណាលដ៏សែនរីករាយ បរិយាកាសល្អ នៅឯឆ្នេរអូត្រេះ ខេត្តកំពង់សោម។
វត្តមានដែលមកចូលរួមក្នុងកម្មវិធីនៅសប្តាហ៍នេះមានលោក សាយ និងកញ្ញា នួន បូល័ក្ខ។ អ្នកទាំងពីរនឹងលើកយកបទចម្រៀងពីរោះៗជាច្រើនបទ មកបកស្រាយ ដោយមានការប្រគំភ្លេងបែប Acoustic យ៉ាងពីរោះរណ្តំចិត្តថែមទៀតផង។
ស្ថិតក្នុងបរិយាកាសដ៏រ៉ូមែនទិកនេះ ក៏មានហ្វេនៗជាច្រើនបានមកចូលរួមទស្សនាដោយផ្ទាល់ផងដែរ ដែលពួកគេពោរពេញទៅដោយភាពរីករាយ និងបានរំសាយអារម្មណ៍ជាមួយនឹងទិដ្ឋភាពជុំវិញកន្លែងកម្មវិធី ដោយបានបន្សល់នូវស្នាមញញឹមគ្រប់ៗគ្នា។
ចង់ដឹងថា តើបទចម្រៀងអ្វីខ្លះដែលតារាទាំងពីរដួងនឹងលើកយកមកបកស្រាយ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយនៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ វ៉ាន់ណែត