© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងភាគចិនបូរាណ «ដំណក់ឈាមអ្នកក្លាហានវគ្គ២» ដែលកំពុងតែដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នឹងឈានចូលមកដល់ភាគបញ្ចប់នៅសប្តាហ៍ក្រោយនេះហើយ។ រឿងភាគថ្មីបន្ទាប់ដែលនឹងត្រូវចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនគឺមានចំណងជើងថា «ចំណងស្នេហ៍ឃាតកស្រី»។ គ្រាន់តែក្រឡេកឃើញចំណងជើងរឿង ទស្សនិកជនច្បាស់ជាមានការចាប់អារម្មណ៍ជាមិនខាន ថាតើឃាតករស្រីអាចភ្ជាប់ទំនាក់ទំនងស្នេហាដោយបរិសុទ្ធបានដោយរបៀបណា?
រឿងនេះនិយាយពីតួឯកស្រីមានឈ្មោះថា យុន វ៉ៃសាន ដែលបានបន្លំខ្លួនចូលទៅក្នុងគ្រួសារត្រកូល កុង ដើម្បីសងសឹកអោយមេបក្សអ៊ូហ្វុង ដោយមេបក្សសន្យាថា បើសិនជានាង អាចសងសឹកបាននោះនាងនឹងអាចមានសេរីភាពចេញពីបក្សអ៊ូហ្វុង ហើយចង់ទៅណាដែលនាងចង់ទៅ។
ប៉ុន្តែបេសកកម្មមួយនេះពិតជាមិនងាយស្រួលឡើយ គ្រួសារត្រកូល កុង គឺជាគ្រួសារមួយដែលមានការយាមកាមតឹងតែង មានទ័ព សេនាគ្រប់ទីកន្លែង អ្នកខាងក្រៅមិនអាចចូលទៅភូមិគ្រឹះខាងក្នុងដោយស្រួលឡើយ ហេតុដូច្នេះ ទើបមេបក្សអ៊ូហ្វុងអោយ វ៉ៃសាន បន្លំខ្លួនចូលទៅក្នុងក្រុមនារីដែលត្រូវរៀបចំជ្រើសរើសធ្វើជាកូនក្រមុំ។ អំឡុងពេលដែល វ៉ៃសាន បានចូលទៅក្នុងគ្រួសារ កុង មានរឿងជាច្រើនក៏បានកើតឡើង ហើយយូរៗទៅ វ៉ៃសាន និង កុង ស៊ីយូ ក៏បានស្រឡាញ់គ្នាទៅវិញទៅមក។
តើ ស្នេហារវាងឃាតកស្រី និង កុង ស៊ីយូ នឹងទៅជាបែបណា? តើមេបក្សអ៊ូ ហ្វុង និងគ្រួសារត្រកូល កុង មានរឿងអ្វីអោយប្រាកដ? ដូច្នេះមានតែរង់ចាំតាមដានទស្សនារឿង «ចំណងស្នេហ៍ឃាតកស្រី» ចាក់ផ្សាយចាប់ពីថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩ ដល់ម៉ោង ១០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
MON - THU
9:00 PM