© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រោយពីបែកពីសង្វៀនព្រែកព្នៅមួយរយៈ តែ វណ្ណា បានត្រឡប់មកប្រកួតនៅទីនេះវិញហើយដោយរូបគេបានបង្ហាញពីការនឹករលឹកដល់ទីលានប្រកួតមួយនេះនិងអ្នកគាំទ្រជាខ្លាំង។ សម្រាប់ការប៉ះគ្នាជាមួយកីឡាករ ម៉ារ៉ុក ធីស៊ឺ អ៊ែលម៉ាឌី អ្នកប្រដាល់របស់ក្លឹបនាគរាជចតុមុខម្នាក់នេះមិនបានបង្ហាញអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះគេបានហ្វឹកហាត់ត្រៀមខ្លួនប្រកួតជាប្រចាំរួចមកហើយ ហើយក៏បានដាស់តឿនឲ្យគូប្រកួតរបស់ខ្លួនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។
គូមិត្តភាពអន្តរជាតិដែលជាគូពិសេសទី 3 គឺជាការប៉ះគ្នារវាងកីឡាករ ធន់ ស៊ីហាវ និងកីឡាករអ៊ីរ៉ង់ អារីយ៉ាណា ចាហានហ្សាហ៊ី ។ ស៊ីហាវ បាននិយាយរៀបរាប់ពីការហ្វឹកហាត់ត្រៀមខ្លួនប្រកួតយ៉ាងខ្ជាប់ខ្ជួននិងប្រុងប្រយ័ត្នដើម្បីចៀសវាងពីការថ្លោះធ្លោយដោយប្រការណាមួយនិងទទូចឲ្យកីឡាករបរទេសម្នាក់នេះប្រកួតឲ្យមានភាពស្វាហាប់ជាសវាងការដើរថយក្រោយដែលធ្វើឲ្យអ្នកគាំទ្រមានការជិនណាយ។ក្រៅពីគូមិត្តភាពអន្តរជាតិទាំង ២ គូខាងលើយើងក៏ការប្រកួតមិត្ដភាពជាតិចំនួន ៣ គូទៀតដែរដែលមាន៖ គូទី១ គឺជាការប៉ះគ្នារវាង គុន ជីវ័ន្ត និង វុទ្ធី ចាន់ឌីន គូទី២ ចន ប៊ុនថង ប្រកួតជាមួយ ធន់ ចាន់សាល និង គូទី៤ ខាំ យក្សណេត ត្រូវប្រកួតជាមួយ ទ្បុង សំណាង។
សូមចូលរួមតាមដានព្រឹត្តិការណ៍ GANZBERG KUN KHMER Super Strike ដ៏អស្ចារ្យនេះនៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់នៅថ្ងៃអាទិត្យទី ១៣ កក្កដា ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN