© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃអាទិត្យនេះពីកម្មវិធីប្រកួតដ៏ពេញនិយម Ganzberg Kun Khmer Super Strike របស់ស្ថានីយ៍ទូរទស្សន៍ PNN លោកអ្នកនឹងបានឃើញឈុតឆាកប្រកួតដ៏រស់រវើកនិងមិនអាចបំភ្លេចបានពីការប៉ះគ្នារបស់កីឡាករចំនួន ១០ រូបដែលចែកចេញជាការប្រកួតគូមិត្តភាពជាតិចំនួនបីគូ និងគូប្រកួតមិត្តភាពអន្តរជាតិចំនួនពីរគូដូចជាសព្វមួយដងដែរ។
សម្រាប់ការប្រកួតគូមិត្តភាពជាតិចំនួនបីគូលោកអ្នកនឹងបានទស្សនាការប៉ះគ្នាគូទី១ ជ័យ សុវណ្ណ បើកឆាកសាកកណ្តាប់ដៃជាមួយ ធន់ ចាន់ស័ក្តិ ខណៈដែលគូទី២ ហ៊ីម ចៅចិត្រ ប្រុងប្រៀបបង្ក្រាប នាគ រដ្ឋា និងគូទី៤ ជ័យយ័នតៈ ចាន់រាជ ត្រូវប្រកួតជាមួយ ធន់ ស៊ីយ៉ូន។
ដោយឡែកសម្រាប់ការប្រកួតមិត្ដភាពអន្ដរជាតិឯណោះវិញគូទី៣ប្រចាំកម្មវិធី នូវ សុខទី ដែលជាសិស្សប្រដាល់របស់ក្លឹបតាឡីដំរីមានឫទ្ធិបានប្រឹងប្រែងលុតដំសំងំខ្លួនជួបជាមួយកីឡាករម៉ារ៉ុក អ៊ែលទ្បាស្រ៊ី ទ្បាស៊ែន ។ រីឯគូទី៥ ធន់ វណ្ណា បានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងបញ្ចេញក្បាច់ឲ្យអស់ពីខ្លួនដើម្បីផ្តួលអ្នកប្រដាល់មកពី អាល់ហ្សេរី យូសេហ្វ សាដ ឲ្យបានមុនទឹកទី៥។
ពួកគេនឹងមកជួបជុំគ្នាបញ្ចេញសមត្ថភាពប្រកួតនៅថ្ងៃ នៅថ្ងៃ អាទិត្យ ទី ២០ ខែ កក្កដា នៅក្នុងស្ថានីយទូរទស្សន៍ PNN នេះហើយដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីវេលាម៉ោង ១ រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG បងប្អូនក៏អាចចូលរួមទស្សនាដោយសេរីនៅដង្វៀនផ្ទាល់ដើម្បីលើកទឹកចិត្តដល់អ្នកប្រយុទ្ធយើងផងដែរ។
ដោយ៖ ក្រុមកាងារកីឡាPNN