© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះទស្សនិកជននឹងបានសប្បាយអារម្មណ៍ទៀតហើយជាមួយកម្មវិធី CAMBODIA LITE Station ដែលនឹងមានវត្តមានរបស់តារាចម្រៀងពីរដួងគឺលោក សេម និងកញ្ញា ចាន់ ម៉ូនីតា។ អ្នកទាំងពីរនឹងលើកយកបទចម្រៀងពីរោះៗជាច្រើនបទ មានទាំងបទបែបរីករាយ និងបទចម្រៀងបែកមនោសញ្ចេតនា កម្សត់ជាដើម ដោយមានអមជាមួយនឹងការប្រគំតន្ត្រីបែប Acoustic យ៉ាងពីរោះរណ្តំចិត្តថែមទៀតផង។
មិនត្រឹមតែបានស្តាប់បទចម្រៀងប៉ុណ្ណោះទេ ពិធីករ លោកយ៉ារ៉ូ និងមានសំនួរជាច្រើនសួរទៅកាន់តារាទាំងពីរដួង ដែលសំនួរទាំងនោះសុទ្ធសឹងតែជាសំនួរបែបសប្បាយៗ ញុំាងបរិយាកាសអោយកាន់តែរីករាយទ្វេដង។ ជាការពិតណាស់ CAMBODIA LITE Station តែងតែនាំយកនូវភាពសប្បាយរីករាយ មកចែកជូនទស្សនិកជនបានទស្សនា ជាពិសេសគឺបានស្តាប់ជាមួយបទចម្រៀងពីរោះៗ ជួបតារាល្បីៗ តារាក្នុងដួងចិត្ត និងតារាដែលកំពុងតែមានការគាំទ្រខ្លាំងផងដែរ។
CAMBODIA LITE Station ចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ វ៉ាន់ណែត