© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វត្តមានតារាចម្រៀងដែលកំពុងឆក់យកបេះដូងទស្សនិកជនពីរដួងគឺលោក ខាយ និងកញ្ញា ចិត្ត កញ្ចនា នឹងមកចូលរួមក្នុងកម្មវិធី CAMBODIA LITE Station នៅសប្តាហ៍នេះ ដោយនឹងនាំយកនូវបទចម្រៀងជាច្រើនបទមកបកស្រាយ ដោយបទចម្រៀងទាំងនោះសុទ្ធសឹងតែជាបទចម្រៀងចាក់ដោតអារម្មណ៍ហ្វេនៗ ជាពិសេសនៅពេលបានបកស្រាយជាមួយភ្លេងបែប Acoustic ទៀតនោះ កាន់តែធ្វើអោយបទចម្រៀងពីរោះទ្វេដង។
មិនត្រឹមតែបានស្តាប់ជាមួយនឹងការបកស្រាយបទចម្រៀងប៉ុណ្ណោះទេ ទស្សនិកជនក៏នឹងបានទស្សនាជាមួយនឹងការជជីកសួរពីសំណាក់ពិធីករដ៏ល្បីល្បាញគឺលោក យ៉ារ៉ូ ពាក់ព័ន្ធនឹងសំនួរបែបសប្បាយៗ សំនួរប្លែកៗ ញុំាងបរិយាកាសក្នុងកម្មវិធីទាំងមូលពោរពេញទៅដោយភាពរីករាយ។
ជាការពិតណាស់ កម្មវិធី CAMBODIA LITE Station តែងតែអញ្ជើញតារាកិត្តិយសល្បីៗជាច្រើនដួងមកបកស្រាយបទចម្រៀង និងជជែកកម្សាន្តសប្បាយជាមួយនឹងពិធីករ ជាពិសេសពីកម្មវិធីក៏តែងតែនាំអារម្មណ៍ទស្សនិកជននឹងបានទស្សនាជាមួយទេសភាពស្អាតៗ ភោជនីយដ្ឋានល្បីៗក្នុងប្រទេសកម្ពុជា។
CAMBODIA LITE Station ចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ វ៉ាន់ណែត