© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃសៅរ៍នេះពីកម្មវិធីប្រកួតដ៏ពេញនិយម Boostrong King of Power គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ PNN លោកអ្នកនឹងបានឃើញឈុតឆាកប្រកួតដ៏រស់រវើកនិងមិនអាចបំភ្លេចបានពីការប៉ះគ្នារបស់កីឡាករចំនួន ១០ រូបដែលចែកចេញជាការប្រកួតគូមិត្តភាពជាតិចំនួនបីគូ និងគូប្រកួតមិត្តភាពអន្តរជាតិចំនួនពីរគូ។
សម្រាប់ការប្រកួតគូមិត្តភាពជាតិចំនួនបីគូលោកអ្នកនឹងបានទស្សនាការប៉ះគ្នាគូទី១ រវាង ឃុន ទ្បៃ និង ខាំ មេឃា គូទី២គឺជាការជួបគ្នារបស់ គឿម សុវណ្ណឌឿត និង អួយ ឌៀប ខណៈដែលគូទី៤ ធន់ គឹមទ្បុង ក៏បានប្រុងប្រៀបខ្លួនជាស្រេចដើម្បីប្រកួជាមួយ ហ៊ីម តុងហាន់។
ដោយឡែកសម្រាប់ការប្រកួតមិត្ដភាពអន្ដរជាតិឯណោះវិញគូទី៣ប្រចាំកម្មវិធី ធន់ ឆៃលី ដែលជាសិស្សប្រដាល់របស់ក្លឹប ធន់សុភាគុនខ្មែរ បានប្រឹងប្រែងលុតដំសំងំខ្លួនជួបជាមួយកីឡាករម៉ារ៉ុក ហ៊ីឆាម អ៊ែលអាហ្ស៊ូហ្ស៊ី។ រីឯគូទី៥ នី នរសុធី បានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងបញ្ចេញក្បាច់ឲ្យអស់ពីខ្លួនដើម្បីផ្តួលអ្នកប្រដាល់មកពី ម៉ារ៉ុក មហាម៉េត អ៊ែលខាន ឲ្យទាល់តែបាន។
សូមកុំភ្លេចជួបគ្នានៅថ្ងៃសៅរ៍ទី ២៦ ចុងសប្តាហ៍នេះ ចូលរួមទស្សនាដោយសេរីនៅសង្វៀន PNN ព្រែកព្នៅ និងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង៥: ៣០នាទីរសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports រួមទាំងហ្វេសបុក BOOSTRONG!
ដោយ៖ ក្រុមកាងារកីឡាPNN