© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅលើសង្វៀនប្រដាល់ Boostorng King of Power Kun Khmer នាទឹកដីព្រែកព្នៅនៃស្ថានីយ៍ទូរទស្សន៍ PNN នាថ្ងៃសៅរ៍សប្តាហ៍នេះលោកអ្នកនឹងទទួលបាននូវអារម្មណ៍ប្លែកចម្លែកភ្នែកទៀតហើយសម្រាប់ការប្រកួតគុនខ្មែរដ៏កក្រើក។ គូពិសេសទី៣ដែលជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិលោកអ្នកនឹងបានឃើញការតតាំងដាក់គ្នារវាងអ្នកលេងកណ្តាប់ដៃធ្ងន់ដូចភ្នំដងរែក ប៉ុក វិបុល ដែលត្រូវជម្រះបញ្ជីជាមួយកីឡាករ នីហ្សា ដាយកាល់ មកពីប្រទេស ម៉ារ៉ុក។ កូនសិស្សរបស់លោកគ្រូតា ហង្ស សឿន បានធ្វើការគូសបញ្ជាក់ថារូបគេមិនមានការបារម្ភឬក៏ភ័យខ្លាចអ្វីនោះទេ ព្រោះកីឡាករបរទេសរូបនេះមានប្រវត្តិនៃការប្រកួតតិចតួចនៅឡើយ តែទោះជាយ៉ាងនេះក្តីក៏គេនឹងបិទដៃ នីហ្សា មិនឲ្យវាយចេញបានច្រើនឡើយ។
ចំណែកឯកូនសិស្សរបស់លោក រីគី គឺ ខ្លឹមខ្មៅ ឯណេះវិញក៏បានលើកឡើងពីអារម្មណ៍របស់ខ្លួននៅមុនការប្រកួតជាមួយអ្នកប្រដាល់ ម៉ារ៉ុក អាដាម៉ូច ដែរថា ជាទូរទៅគេតែងគោរពគ្រប់គូប្រកួតរបស់គេ គេមិនហ៊ានមើលស្រាលកីឡាករណាម្នាក់នោះទេ។ ហេតុដូចនេះហើយទើបគេព្យាយាមហ្វឹកហាត់គ្រប់ពេលវេលា នឹងរង់ចាំមើលលទ្ធផលជាក់ស្តែងនៅក្រោយការប្រកួត។
ក្រៅពីនេះ Boostorng King of Power Kun Khmer ក៏មានការប្រកួតមិត្តភាពជាតិចំនួន៣គូទៀតដែរដែលមាន ខាំ នាគរាជ ប្រកួតជាមួយ លីន ឃីនីន, នី នរចៅខ្លា ប្រកួតជាមួយ ធន់ ចាន់សិទ្ធ និង សយ ឆៃយ៉ា ប្រកួតជាមួយ ខាំ ពិសិដ្ឋ ។
កុំភ្លេចជួបគ្នានៅថ្ងៃសៅរ៍ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២៥ នេះចូលរួមទស្សនាដោយសេរី នៅសង្វៀន PNN ព្រែកព្នៅ និងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង៥: ៣០នាទីរសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសប៊ុក និងយូធូប PNN Sports រួមទាំងហ្វេសប៊ុក BOOSTRONG!
ដោយ៖ chhoam