© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាព ថ្មីៗប្លែក សប្បាយៗចែកជូនទស្សនិកជនទស្សនាមិនអោយខកចិត្តឡើយ។ ដោយឡែកសប្តាហ៍នេះ នាយសុបិនបានឡើងមកកម្មវិធីអ្នកជិតខាង ធ្វើអោយផ្អើលពេញឆាកតែម្តង។
សប្តាហ៍នេះ វត្តមានតារាកិត្តិយសលោកសុបិន បានធ្វើអោយគ្រប់គ្នាទប់សំណើចមិនជាប់ដោយការសំភាសន៍សប្តាហ៍នេះហាក់ប្លែកចម្លែកអារម្មណ៍ សូម្បីតែនាយសុបិនក៏ចម្លែកខ្លួនឯងដែរ! យ៉ាងណាមិញ សប្តាហ៍នេះពិតជាប្លែក ដែលវត្តតារាកិត្តិយស ខំត្រៀមឆ្លើយសំណួរ នឹងការសំភាសន៍ជាច្រើន តែជាក់ស្តែង បែរជាពិធីករពិធីការនីធ្វើបែបកំប្លែងសួរសំណួរគ្មានផ្លូវការសូម្បីតេមួយសំណួរ !
បើទោះបីជាយ៉ាងណាក្តី ក៏នាយសុបិនមិនដែលធ្វើអោយទស្សនិកជនខកបំណង នឹងភាពកំប្លុកកំប្លែងរបស់លោកនោះឡើយ ទីណាមានវត្តមានលោកសុបិន ទីនោះនិងមានសំណើចជាក់ជាមិនខាន !
ចង់ដឹងថាតើលោក សុបិន នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ