© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលតែងតែពាំនាំយកអ្វីដែលថ្មីៗប្លែកៗមកចែកជូនទស្សនិកជនទស្សនាមិនអោយមានអារម្មណ៍ធុញទ្រាន់នោះឡើយ។សប្តាហ៍កាន់តែប្លែកអារម្មណ៍ជាមួយវត្តមានតាកិត្តិយសល្បីៗ។ វត្តមាន DJ កាកាដែលនឹងចាប់ដៃគូរជាមួយ កញ្ញា យ៉ែម ស្រីពេជ្រ នៅក្នុងក្រុម (ទឹកត្រឡាច) នឹងប្រកួតជា ពូ ខេន ចាប់ដៃគូរជាមួយ កញ្ញា ហេង ចន្ថា នៅក្នុងក្រុម (តែទឹកឃ្មុំ)។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ហាមងាកក្រោយ , ហ្គេមទី២ ហាមងាកក្រោយ Version២ , ហ្គេមទី៣ Version បំពេញចន្លោះ និង ហ្គេមទី៤ រាំវង់ចាប់ផ្តាយ ។ ចំពោះហ្គេមទាំងបួននេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ អាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៦ដល់ម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ