© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃសៅរ៍នេះនាកម្មវិធីប្រកួតប្រដាល់កម្មវិធី Boostrong King of Power គុនខ្មែរ របស់ស្ថានីទូរទស្សន៍ PNN លោកអ្នកនឹងបានឃើញការតតាំងគ្នារបស់កីឡាករគុនខ្មែរមកពីសព្វទិសទីទៀតហើយ ហើយពួកគេប្រាកដជាមិនធ្វើឲ្យបងប្អូនដែលនិយមចូលចិត្តទស្សនាការប្រកួតកីឡាប្រភេទនេះខកបំណងឡើយ។ ឃួន ទ្បាំងកូស៊ីន សិស្សប្រដាល់របស់ក្លឹប សៅយ៉ាន់នាគា បានណាត់គ្នាជាមួយកីឡាករថៃ សាយមុងឃុន លូកយ៉ាម៉ ដើម្បីសាកល្បងថ្វីដៃនិងសមត្ថភាព ខណៈដែលពួកគេទាំងពីររូបសុទ្ធតែធានាអះអាងថានឹងផ្តួលគ្នាឲ្យបានមុនទឹកទី 5 ចូលមកដល់។
ក៏មិនខុសគ្នាដែរទាហានឆ័ត្រយោង វេង សុភ័ក្រ សិស្សរបស់ក្លឹបប្រដាល់ទ័ពពិសេសបានបង្ហាញពីការម៉ត់ចត់របស់ខ្លួននៅក្នុងការហ្វឹកហាត់ត្រៀមខ្លួនប្រកួតជាមួយកីឡាករថៃ រីតថាក់យ៉ា វីនឧប៊ុន ។ អ្នកប្រដាល់ស្រុកក្រវ៉ាញមួយនេះជាមនុស្សដែលមិនលេងសើចច្រើនតែគេគឺជាមនុស្សនឹងធឹងម្នាក់ហ៊ានថាហ៊ានធ្វើហើយរំពឹងថានឹងផ្តល់ថ្នាំខ្លាំងឲ្យគូប្រកួតរបស់ខ្លួន។
ការប្រកួតគូមិត្តភាពជាតិបីគូផ្សេងទៀតនៅថ្ងៃសៅរ៍ទី 8 នេះមាន ថេន អាធន់ ប្រកួតជាមួយ រីគី ដុំដែក, ខាំ ពិសិដ្ឋ ប្រកួតជាមួយ រិទ្ធី អ៊ីចយ និង ជ័យយ័នតៈ ចាន់រាជ ប្រកួតជាមួយ ធន់ ចាន់រី ។
សូមកុំភ្លេចចូលរួមទស្សនាដោយសេរីនិងរីរាយព្រមទាំងឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពី Boostrong នៅថ្ងៃសៅរ៍នេះចាប់ពីវេលាម៉ោង 5:30 ល្ងាចតទៅ។
ដោយ៖ chhoam