© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាព ថ្មីៗប្លែកៗ ចែកជូនទស្សនិកជនទស្សនាមិនអោយមានការធុញទ្រាន់នោះឡើយ! យ៉ាងណាមិញក្នុងសប្តាហ៍នេះកាន់តែពិសេស ដោយមានវត្តមានលោកឧកញ៉ា ប៊ុន រតនា(សេម) ដឹកដៃភរិយាចូលក្នុងកម្មវិធអ្នកជិតខាងរៀបរាប់ពីប្រវត្តិជីវិតគូរ!
លោកឧកញ៉ា ប៊ុន រតនា(សេម) បានរៀបរាប់ប្រាប់អ្នកជិតខាងថា លោកនិងភរិយា បានស្គាល់គ្នា ចាប់តាំងពីបានធ្វើការជាមួយគ្នាមកម្ល៉េះ ហើយក៏ចាប់ផ្តើមមានអារម្មណ៍ល្អជាមួយគ្នារហូតកាន់ដៃគ្នារៀបការនឹងគ្នា ។
លោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន បានបន្ថែមទៀតដែរថា លោកប៊ុនរតនាមិនដែលប្រើពាក្យផ្អែមល្ហែមអ្វីចំពោះលោកស្រីនោះឡើយ តែគ្រប់យ៉ាងគឺបញ្ជាក់ដោយទង្វើ ទើបអ្នកទាំងពីរឈានដល់ការរៀបការនេះ។
លោកឧកញ៉ា ប៊ុន រតនា(សេម) ក៏បានបន្តទៀតដែរថា លោកពិតជាមានសំណាងជាខ្លាំងដែលទទួលបាននារីម្នាក់ដែលយល់ពីលោកសព្វគ្រប់បែបយ៉ាង យល់ដឹងពីសុខទុក្ខរបស់លោកគ្រប់កាលៈទេសៈ ជួជួយជ្រោមជ្រែងលោកគ្រប់ស្ថានការណ៍ ទើបធ្វើអោយលោកគិតថា ជ្រើសរើសមនុស្សស្រីម្នាក់នេះពិតជាត្រឹមត្រូវ! បើក្រឡេកមើលមុខជំនួញរបស់លោក និងភរិយាវិញ គឺទទួលបានភាពជោគជ័យយ៉ាងខ្លាំង ។
ចង់ដឹងថា លោកឧកញ៉ា ប៊ុន រតនា(សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី២១ ខែកម្ភៈឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ