© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីប្រកួតប្រដាល់ Ganzberg Kun Khmer Super Strike បានវឹលចូលមកដល់សប្តាហ៍ថ្មីទៀតហើយដោយនៅថ្ងៃអាទិត្យទី 23 ខែកុម្ភៈនេះលោកអ្នកនឹងបានទស្សនានូវឈុតឆាកនៃការប្រកួតដ៏កក្រើករបស់អ្នកប្រយុទ្ធដែល PNN បានប្រមូលផ្តុំចំនួន 10 នាក់។
គូមិត្តភាពជាតិចំនួនបីគូគឺ ខន វិចិត្រចន្រ្ទា និងត្រូវប៉ះជាមួយ រីគី អុនសៀងហៃ ដែលជាគូបើកឆាកខណៈដែលគូពិសេសទី2គឺជាការប៉ះគ្នារវាង ខាំ ខ្លាថ័ន និង ធន់ ចាន់សល់ រីឯគូពិសេសទី4គឺជាជំនួបរវាង ពុយ ទ្បាយ និង សៀ ធារិន។ សម្រាប់ការប្រកួតគូអន្តរជាតិវិញយើងមាន ធន់ ចេស្តា កូនសិស្សរបស់លោកគ្រូ ធន់ សុភា ត្រូវសាកកម្លាំងគ្នាជាមួយអ្នកប្រដាល់មកពីថៃ យ៉តវិធិយ៉ា ស.ស៊ីរីទ្បាក់។ ចេស្តា បាននិយាយថារូបគេនឹងខិតខំធ្វើការប្រកួតមិនឲ្យពុកម៉ែបងប្អូនដែលជាអ្នកគាំទ្រខកបំណងឡើយ។គូអន្តរជាតិនិងជាគូចុងក្រោយប្រចាំសប្តាហ៍គឺជាការប៉ះគ្នារវាងសិស្សរបស់លោក រិគី គឺ រិគី នរៈសុធី ត្រូវប៉ះគ្នាជាមួយកីឡាករថៃ បួកែវ ស.សប៉ាកន។
សុធី ក្រៅតែពីធ្វើការហ្វឹកហាត់ត្រៀមខ្លួនប្រកួតគេក៏បានប្តេជ្ញាចិត្តដើម្បីតតាំងជាមួយអ្នកប្រដាល់ឲ្យអស់ពីលទ្ធភាពដែលខ្លួនមានផងដែរ។សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករនៅស្ថានីយ៍ទូរទស្សន៍ PNN នាថ្ងៃអាទិត្យនេះចាប់ពីវេលាម៉ោង 1 រសៀលតទៅដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករគុនខ្មែររបស់យើង។
ដោយ៖ ក្រុមកាងារកីឡាPNN