© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សម្រាប់បងប្អូនដែលនិយមចូលចិត្តទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សទស្សន៍ PNN ក្នុងកម្មវិធី Boostrong King of Power គុនខ្មែរ នឹងបានឃើញការប្រកួតដ៏គួរឲ្យជក់ចិត្តទៀតហើយនាថ្ងៃសៅរ័ទី 10 ខែ ឧសភានេះ ចាប់ពីវេលាម៉ោង 5:30 នាទីល្ងាចតទៅ។ ក្រោមការផ្តល់កីឡាករគុនខ្មែរចំនួន 8 រូបដោយសហពន្ធ័ប្រដាល់គុនខ្មែរ PNN បានបែងចែកការប្រកួតចំនួន 5 គូដែលក្នុងនោះមានការប្រកួតមិត្តភាពរវាងកីឡាករខ្មែរចំនួន 3 គូនិងការប្រកួតរវាងកីឡាករខ្មែរនិងបរទេសចំនួន 2 គូ។
សម្រាប់ការប្រកួតគូពិសេសទី 3 និងការប្រកួតគូពិសេសទី 5 គឺជាជំនួបរវាងកីឡាករគុនខ្មែរជាមួយកីឡាករបរទេសដែលយើងមានប្អូនប្រុសរបស់ ឡុង សំណាង គឺ សែម គង្គា ត្រូវប៉ះគ្នាជាមួយកីឡាករមកពីប្រទេស អ៊ីរ៉ង់ ហាមីត អ៊ែហ្វថេខា ក្នុងប្រភេទទម្ងន់ 63,5 គ.ក និងកីឡាករគុនខ្មែរ ខ្លាចាស់ចង្កូមពិស រិទ្ធ អារុណ ត្រូវប៉ះគ្នាជាថ្មីជាមួយអ្នកប្រដាល់ថៃ ស៊ុពើឆៃ កាំប៉ាន់មួយថៃក្នុងប្រភេទទម្ងន់ 60 គ.ក។ តើកីឡាករថៃ អាចសងសឹកទៅលើ រិទ្ធ អារុណ បានដែរឬទេសម្រាប់ជំនួបជាលើកទី 2 នេះ?
សម្រាប់ការប្រកួតគូមិត្តភាពក្នុងស្រុកវិញយើងមានគូបើកឆាកដែលជាការប៉ះគ្នារវាង ខាំ មេឃា និង សារ៉ាយ រស្មី ស្របពេលដែលការប្រកួតគូពិសេសទី 2 គឺជាការប្រកួតគ្នារវាង ផា វិសាល និង រិទ្ធីសាវិន រីឯគូពិសេសទី 4 គឺជាការប៉ះគ្នារវាង សេង សាយ និង រិទ្ធី ម៉ាទ្បាយ។
សូមកុំភ្លេចចូលរួមទស្សនាផ្ទាល់ឲ្យបានច្រើនកុះករដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូសេរ៊ីថ្មីមួយគ្រឿងពីក្រុមហ៊ុនភេសជ្ជៈ ប៊ូស្ត្រង។
ដោយ៖ chhoam