© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ព្រោះតែនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ នេះ គឺជាថ្ងៃទិវានៃក្តីស្រឡាញ់ ពីកម្មវិធី CAMBODIA LITE Station នឹងបង្ហាញជូននូវអារម្មណ៍រីករាយ កក់ក្តៅ និងពោរពេញទៅដោយក្តីស្រឡាញ់សម្រាប់ទស្សនិកជនគ្រប់គ្នា តាមរយៈការបកស្រាយបទចម្រៀងពីរោះៗ
ការសន្ទនា បែបស្វីតៗពីសំណាក់តារាចម្រៀងពីរដួង។
វត្តមានតារាចម្រៀងទាំងពីរដួងនៅសប្តាហ៍នេះរួមមានលោក ពុទ្ធិកា និងកញ្ញា វ៉ាន់នីឡា។ អ្នកទាំងពីរ បាននាំយកនូវបទចម្រៀងពីរោះៗជាច្រើនបទ សុទ្ធសឹងតែជាបទពីរោះនិងមានការគាំទ្រច្រើន ដោយបកស្រាយជាមួយនឹងភ្លេងបែបAcoustic។
មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃនោះដែរ ក៏មានការរៀបចំតុបតែងលម្អរឆាកយ៉ាងប្រណិតដោយមានបង្ហាញជូននូវទេសភាពលើភ្នំបែបរ៉ូមែនទិច ឃើញហើយនឹងទទួលបាននូវអារម្មណ៍ត្រជាក់ចិត្តជាមិនខាន។
ភាពស្រស់ស្អាត រីករាយ និងពោរពេញដោយក្តីស្រឡាញ់ជាមួយកម្មវិធី CAMBODIA LITE Station នឹងចាក់ផ្សាយនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត