© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ស្ថានីយ៍ទូរទស្សន៍ PNN បានប្រកាសពីការប្រកួតដណ្តើមខ្សែក្រវាត់ថ្មីដែលឧបត្ថម្ភដោយ Boostrong ទម្ងន់ 63,5គ.ក តាមរូបមន្តជម្រុះម៉ារ៉ាតុងដែលមានកីឡាករខ្មែរពីរនាក់និងកីឡាករបរទេសពីរនាក់ចូលរួមប្រកួតប្រជែង។
កីឡាករបារាំង អូស្កាដឺហ្គុង និងកីឡាករអ៊ីរ៉ង់ អាមៀររ៉ហ្សា បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រកួតមួយនេះយ៉ាងមានទំនុកចិត្ត ខណៈដែលកីឡាករខ្មែរយើងដែលមាន សោម វិឆ័យ និង ឡុង ជិន ក៏បានហ្វឹកហាត់យ៉ាដិតដល់ផងដែរ។ នៅវគ្គជម្រុះបឋមពីកម្មវិធីតម្រូវឲ្យកីឡាករខ្មែរម្នាក់ប្រកួតជាមួយកីឡាករបរទេស តែគេនៅមិនទាន់ដឹងថា ឡុង ជិន និង សោម វិឆ័យ ត្រូវប្រកួតជាមួយកីឡាករបរទេសរូបណានោះទេ ទាល់តែគេធ្វើការចាប់ឆ្នោតនៅថ្ងៃសុក្រនេះសិន។
ក្រៅពីគូម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់នេះពីកម្មវិធីក៏មានការប្រកួតគូអន្តរជាតិចំនួនពីរគូផ្សេងទៀតដែរគឺ សូត្រ ប៊ុនធី ត្រូវកំដរអ្នកប្រដាល់ អ៊ីរ៉ង់ សាចាត ម៉ាណាហ្វី និង ទ្បុង បេនលឿន បានត្រឡប់មកកាន់សង្វៀន PNN ជាថ្មីនដើម្បីល្បងថ្វីដៃជាមួយអ្នកប្រដាល់ អ៊ីរ៉ង់ម្នាក់ទៀតគឺ ម៉ាជីត សីដាលី។
ការប្រកួតដណ្តើមខ្សែក្រវាត់ Boostrong ទម្ងន់ 63,5គ.កនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ទី 15 ខែកុម្ភៈនេះចាប់ពីវេលាម៉ោង 5:30 តទៅនាសង្វៀន PNN ព្រែកព្នៅ។ រង្វាន់នៅតែមានសម្រាប់បងប្អូនដែលមកទស្សនាផ្ទាល់ សូមចូលរួមលើកទឹកចិត្តដល់អ្នកប្រយុទ្ធគុនខ្មែររបស់យើងឲ្យបានគ្រប់ៗគ្នា។
ដោយ៖ chhoam