© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដំណើរវិវឌ្ឍន៍ក្នុងខែ កុម្ភៈ បានឈានចូលដល់សប្តាហ៍ទី 2 ទៀតហើយដោយ PNN និង Ganzberg នៅតែសហការណ៍គ្នាយ៉ាងសកម្មនូវការរៀបចំប្រមូលផ្តុំអ្នកប្រយុទ្ធគុនខ្មែរឲ្យមកតតាំងគ្នាដើម្បីអភិវឌ្ឍន៍សមត្ថភាព។ នាសប្តាហ៍នេះដែរចៅរបស់ព្រិទ្ធាចារ្យ សុខ វិជ័យ ដែលមានរហស្សនាមអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន បានត្រឡប់មកកាន់ PNN ជាថ្មីក្នុងនាមជាកីឡាករប្រកួតអន្តរជាតិគូឯកជាមួយកីឡាករថៃ ផេតឧប៊ុន ស.ធានឆៃ ។ អ្នកប្រដាល់របស់ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិរូបនេះបាននិយាយពីការរីកចម្រើនផ្នែកសុខភាពនិងក្បាច់គុនរបស់ខ្លួនដែលធ្វើឲ្យគេមានទំនុកចិត្តក្នុងការប្រកួតយកជ័យជម្នះលើគូប្រជែង។
ដោយឡែក ម៉ឺន ដា ឯណោះវិញក៏ជាគូពិសេសទី 3 នៅក្នុងកម្មវិធីដែលនឹងត្រូវប៉ះគ្នាជាមួយកីឡាករថៃ អាត់ថាឆៃ ផេតយ៉ាសូ ផងដែរ។ អ្នកប្រដាល់ចាស់វស្សារបស់ខ្លួនបាននិយាយថាគេបានកាត់បន្ថយនូវចំណុចខ្សោយរបស់ខ្លួននឹងបានហ្វឹកហាត់កម្លាំងដៃបន្ថែមត្រៀមស្វាគមន៍គូប្រជែងរបស់គេផងដែរ។ ការប្រកួតគូមិត្តភាពជាតិ3គូផ្សេងទៀតមាន បឿន ថាត់ ប្រកួតជាមួយ ដៀន ជីយាន, ធន់ គឹមទ្បេង ប្រកួតជាមួយ បាទ្បា ហៈ ចាន់រាជ និង ឆន ឈាងរ៉ាន់ ប្រកួតជាមួយ សៀងសេងហួរ។
សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់អ្នកប្រយុទ្ធរបស់យើងនាថ្ងៃអាទិត្រនេះចាប់ពីវេលាម៉ោង 1 រសៀលតទៅនៅសង្វៀន PNN ព្រែកព្នៅ។
ដោយ៖ ក្រុមកាងារកីឡាPNN