© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀន Ganzberg Kunkhmer Super Strike បានឈានដល់សប្ដាហ៍ថ្មីមួយទៀតហើយនាថ្ងៃអាទិត្យ ទី២ ខែមិថុនានេះ ជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកពីរគូ និងការប្រកួតគុនខ្មែរប៉ះគុនខ្មែរចំនួនបីគូបន្ថែមទៀតផងដែរ។ បេក្ខភាពជើងខ្លាំងគុនខ្មែរនឹងមានវត្ថមានក្នុងសប្ដាហ៍នេះមានដូចជាខ្លាសក្រញាំដែក ប៊ុន សុធា ត្រូវតតាំងជាមួយម្ចាស់ខ្សែក្រវាត់មកពីថៃ ផេតម៉ាឡៃ ស៊ីតម៉ាឡៃថង ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៥៤គីឡូក្រាម រីឯមេទ័ពធំបក្សីស្លាបដែក សូត្រ ប៊ុនធី នឹងត្រូវជួបអ្នកប្រមាញ់មកពីអ៊ីរ៉ង់ រ៉េហ្សា ដេចាហ្គាស់ ដែលការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ។ ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរ ប្រាំទឹក ក្នុងមួយទឹក មានរយៈពេលបីនាទី ។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរបីគូផ្សេងទៀតនោះ គឺអ្នកប្រដាល់មកពីបញ្ជាការដ្ឋានទ័ពពិសេស សំ អាន នឹងត្រូវចួបជាមួយ ឡុង គង្គា របស់ក្លិបសាលវ័ន្តកីឡា ចំណែកឯអ្នកប្រដាល់វ័យក្មេងមកពីក្លិបពេជ្រសុផាន់គុនខ្មែរ ពេជ្រ វិបុលសុខនឹងត្រូវប្រកួតជាមួយ រិទ្ធី សាវិន មកពីក្លិបគុនខ្មែរស៊ុពេីហ្វៃ សម្រាប់គូបើកឆាកវិញគឺជាការប៉ះគ្នារវាង ថេន អាទិត្យ របស់ក្លឹបប៉ែនកាក់គុនខ្មែរ និងអ្នកប្រដាល់វ័យក្មេងវ័យ សម្ផស្ស របស់ក្លិបប្រដាល់ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក, ទំព័រយូធូប PNN Sports និងហ្វេសបុក Beer Ganzberg។ ម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ ក្រុមកាងារភីអិនអិន