© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ស្ថានីយ៍ទូរទស្សន៍ PNN បានសហការជាមួយយ៉ាងស្អិតរមួតជាមួយនឹងក្រុមហ៊ុន GANZBERG បានបន្តលើកស្ទួយគុនខ្មែរយ៉ាងផុសផុល ដោយបានរៀបចំព្រឹត្តិការណ៍ធំៗនាពេលកន្លងមកយ៉ាងជោគជ័យ ខណៈដែលថ្ងៃអាទិត្យ ទី២១ ខែកក្កដាចុងសប្ដាហ៍នេះ GANZBERG នឹងនាំយកព្រឹត្តិការណ៍គុនខ្មែរដ៏កក្រើកថ្មីមួយទៀតហើយ ពោលគឺជាការប្រកួតដណ្ដើមខ្សែក្រវាត់ “កំពូលជើងឯកគុនខ្មែរ” ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ដែលមានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ការប្រកួតដ៏សំខាន់ និងគួរឲ្យចាប់អារម្មណ៍ជាងគេនៅក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើនេះគឺជាការឡើងការពារខ្សែក្រវាត់ជាលើកទី២របស់ទាយាទគុនខ្មែរម៉ឺន មេឃា ខណៈដែលអ្នកលេងគុនខ្មែររហ័ស្សនាមចចកកំណាច ចាន់ ប៊ុនហឿន ជាបេក្ខភាពឡើងមកដណ្ដើម ដូចនេះមានមតិជាច្រើនដែលកំពុងតែប្រទាញប្រទុងគ្នាថាភាគីមួយណាជាអ្នកទទួលជ័យជម្នះនៅថ្ងៃខាងមុខនេះ។ ក្រៅពីគូប្រកួតដណ្តើមខ្សែក្រវាត់ GANZBERG ខាងលើនេះ លោកអ្នកដែលពេញនិយមគាំទ្រគុនខ្មែរក៏នឹងបានទស្សនាការប្រកួតគូអន្តរជាតិចំនួន ៤គូបន្ថែមទៀត ក្នុងនោះមាន ក្របីព្រៃ ពេជ្រ សម្បត្តិ ត្រូវប្រកួតជាមួយកីឡាករ ចិបឈីពី ល័រហ័រ ខណៈដែលនាគកំណាចកោះកុង យ៉េន ឌីណា នឹងត្រូវស្វាគមន៍ជាមួយជើងខ្លាំងថៃ ផេតសិរិឆៃ ដេតផេតស៊ីថង រីឯនាគមាស ឃីម បូរ៉ា ត្រូវប៉ះជើងខ្លាំងអ៊ីរ៉ង់ មហាម៉ាត់ សាដេហ្គី ចំណែកឯម្ចាស់ខ្សែក្រវាត់ PNN មាឌល្អិតចិត្តដំរី ហ៊ីម សេរី នឹងត្រូវប្រកួតជាមួយកីឡាករអ៊ីរ៉ង់ តាហា អាស៍ហ្គារី។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports រួមទាំងហ្វេសបុក Beer Ganzberg ផងដែរ។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត៕
ដោយ៖ ក្រុមកាងារកីឡាPNN